Trending now

វៀតណាមនិងកម្ពុជាពង្រឹងសហប្រតិបត្តិការក្នុងការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា

10:34 | 27/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ នឹងបន្តសម្រប សម្រួល និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រហូតដល់គ្មានព័ត៌ មានអំពី កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីទៀតឡើយ។

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈ វៀតណាមនិងកម្ពុជាបង្កើនការអប់រំនាយទាហានវ័យក្មេងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
ទិដ្ឋភាពសម័យប្រជុំ។
ទិដ្ឋភាពសម័យប្រជុំ។

សម័យប្រជុំលើកទី ២៣ រវាងគណៈកម្មាធិការឯកទេសរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការឯកទេសរបស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា អំពីការបន្តរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធ ជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យ សង្គ្រាម រដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុង ដាណាំង។

នៅក្នុងសម័យប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេច បានតាមខ្លឹមសារកំណត់ហេតុសម័យប្រជុំលើកទី២២។ ក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤ ក្រុមប្រមូលវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨៣៤ នាក់។

ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ នឹងបន្តសម្រប សម្រួល និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រហូតដល់គ្មានព័ត៌ មានអំពី កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីទៀតឡើយ។ ភាគីវៀតណាមបន្តរក្សាក្រុមប្រមូលចំនួន ១១ ដែលបំពេញការងារតាមខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ជំរុញការងារឃោសនា ចលនាប្រជាជននៃប្រទេសទាំងពីរ ផ្តល់ព័ត៌ មានអំពីយុទ្ធជនពលី ផ្នូរយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជី វិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ សាងសង់ ជួសជុល និងកែលម្អស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅកម្ពុជា; រៀបចំ និងបម្រើឲ្យបានល្អគណៈ ប្រតិភូជាតិនិងអន្តរជាតិ ដែលមកទស្សនាស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា។

ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការឯកទេស របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានប្រគល់ថវិកាឧបត្ថម្ភឆ្នាំ ២០២៤ ពីរដ្ឋាភិបាលវៀតណាម ដល់គណៈកម្មាធិការឯកទេសរបស់រាជរដ្ឋាភិបាល កម្ពុជា៕

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ទាហានវ័យក្មេងនៃវៀតណាមនិងកម្ពុជា​ គឺជាស្ពានដ៏សំខាន់មួយ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ទាហានវ័យក្មេងនៃវៀតណាមនិងកម្ពុជា​ គឺជាស្ពានដ៏សំខាន់មួយ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី ២៧ សីហា នៅទីក្រុង Tay Ninh ខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានរៀបចំកិច្ចពិភាក្សា និងការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ក្រោមប្រធានបទ “ពួតដៃគ្នាគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ”។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី