Trending now

វៀតណាម៖ ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី

15:37 | 25/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសរំលឹកខួប ៧០ឆ្នាំ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០0 តុលា ២០២៤) នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៣ បណ្ណសារដ្ឋានរដ្ឋបានរៀបចំ “ការឧទ្ទេសនាមបណ្ណសារជាតិស្តីពីការទទួលគ្រប់គ្រងរដ្ឋធានី”។

ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់ ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី
វៀតណាម៖ ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី
វៀតណាម៖ ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខា ចាប់ពីខែសីហា ឆ្នាំ ១៩៥៤ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ រដ្ឋាភិបាលមានកិច្ចប្រជុំជាច្រើនស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ រួមទាំងខ្លឹមសារនៃការទទួលគ្រប់គ្រងរដ្ឋធានីហាណូយផងដែរ។ បណ្ណសាររបស់មជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ បានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវ និងពឹងផ្អែកលើប្រជាជនក្នុងប្រតិបត្តិការនិងឆន្ទៈមោះមុតរបស់កងទ័ពនិងប្រជាជនហាណូយ។

លោកស្រី Nguyen Thi Nga អនុប្រធានបណ្ណសារដ្ឋានរដ្ឋបានឲ្យដឹងថា៖ “ជាមួយនឹងឯកសារនិងរូបភាពជិត ២០០ អំពីថ្ងៃទទួលគ្រប់គ្រងរដ្ឋធានី និងរំដោះរដ្ឋធានី យើងអាចរំលឹកឡើងវិញនូវអំឡុងពេលដ៏រុងរឿង ដែលប្រជាជនវៀតណាមបានតស៊ូដណ្តើមបានឯករាជ្យ រំដោះរដ្ឋធានី។ ជាពិសេស ឯកសារទាំងនេះ ជួយឱ្យយើងរំលឹកឡើងវិញនូវអនុស្សាវរីយ៍កាលពី ៧០ ឆ្នាំមុន នៅពេលដែលប្រជាជននៃរដ្ឋធានីបានរីករាយស្វាគមន៍គ្រាដំបូងដែលបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីនៃការកសាងសង្គមនិយម។ ឯកសារសំខាន់ៗអំពីការទទួលគ្រប់គ្រងរដ្ឋធានីកាលពី ៧០ ឆ្នាំមុន នឹងត្រូវបានរីកសាយភាយយ៉ាងទូលំទូលាយដល់សាធារណជន រួមចំណែកអប់រំយុវវ័យជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិនិងប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ”។

ព្រឹត្តិការណ៍នេះ ក៏បានឧទ្ទេសនាមឯកសាររបស់តន្ត្រីករមួយចំនួនដែលបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ រួមមាន៖ តន្ត្រីករ Van Cao, Huy Du, Nguyen Duc Toan ជាមួយបទចម្រៀងដ៏ល្បីល្បាញអំពីទីក្រុងហាណូយ ដូចជា “ឆ្ពោះទៅហាណូយ” “ត្រឡប់មករដ្ឋធានី” "ហាណូយបេះដូងពណ៌ក្រហម" ជាដើម៕

ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់ ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រូបភាពនៃទឹកជំនន់ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តភាគខាងជើងមិនត្រឹមតែមានការព្រួយបារម្ភដល់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញបេះដូងនៃជនបរទេសវៀតណាមរាប់លាននាក់ផងដែរ។ ពីគ្រប់ទិសទីលើពិភពលោក វៀតណាមនៅឯបរទេសតែងតែតាមដានការវិវឌ្ឍន៍នៃព្យុះ និងទឹកជំនន់ ហើយបានរួមដៃគ្នារៀបចំអំណោយ និងជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់រងការខូចខាត។

ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី

VinFast បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។ ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស