Trending now

ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី

12:00 | 15/02/2024

VinFast បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។ ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។

ឧទ្ទេសនាម ហ្វើ វៀត ណាម ដល់មិត្តភក្តិ អ៊ីស្រាអ៊ែល ឧទ្ទេសនាម ហ្វើ វៀត ណាម ដល់មិត្តភក្តិ អ៊ីស្រាអ៊ែល
ភាគហ៊ុនរបស់ VinFast ចូលរួមជាមួយ NASDAQ - ជាលើកដំបូងដែលសហគ្រាសវៀតណាមបានចុះបញ្ជីដោយជោគជ័យលើផ្សារហ៊ុនអាមេរិក ភាគហ៊ុនរបស់ VinFast ចូលរួមជាមួយ NASDAQ - ជាលើកដំបូងដែលសហគ្រាសវៀតណាមបានចុះបញ្ជីដោយជោគជ័យលើផ្សារហ៊ុនអាមេរិក
ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី
ក្រុមហ៊ុន VinFast (វៀតណាម) ឧទ្ទេសនាម​រថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍​រថយន្ត​អន្តរជាតិឥណ្ឌូនេស៊ី

នាថ្ងៃទី ១៥ ខែកុម្ភៈ ពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ី (IIMS) ២០២៤ បានបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិហ្សាកាតា។ ពិព័រណ៍ ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនផលិតរថយន្ត រថយន្តអគ្គិសនី ម៉ូតូ និងម៉ូតូអគ្គិសនី ជាង ១៨០ អង្គភាព ក្នុងនោះមានក្រុមហ៊ុនភាគហ៊ុន និងអាជីវកម្ម VinFast របស់វៀតណាមផងដែរ។

នៅក្នុងពិព័រណ៌នេះ VinFast បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។ ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងនៅឥណ្ឌូនេស៊ី VinFast នឹងសាងសង់រោងចក្រផលិតរថយន្តដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ ៥ ម៉ឺន គ្រឿងក្នុងមួយឆ្នាំ ដែលមានបំណងសម្រេចបានអត្រាធ្វើមូលដ្ឋានីយកម្មរហូតដល់ ៤០% ។ គម្រោងរោងចក្រ VinFast ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងាររាប់ពាន់កន្លែង និងជំរុញឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុក។ លោក Tran Quoc Huy អគ្គនាយកក្រុមហ៊ុន VinFast ឥណ្ឌូនេស៊ីបានវាយតម្លៃថា៖

“ឥណ្ឌូនេស៊ីគឺជាទីផ្សារ ដែលមានចំនួនប្រជាជនយ៉ាងច្រើនកុះករពោលគឺ ២៥០ លាននាក់។ ទីពីរ ទិន្នផលរថយន្តសរុបដែលលក់ក្នុងប្រទេសឥណ្ឌូណេស៊ីគឺតែងតែមានចំនួនប្រមាណ ១ លានគ្រឿង។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មានគោលនយោបាយគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរថយន្តអគ្គិសនីដូចជា៖ រថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងរថយន្តក្រុងអគ្គិសនី តាមរយៈគោលនយោបាយពន្ធនាំចូល ក៏ដូចជាគោលនយោបាយផ្លូវគមនាគមន៍ជួយសម្រួលជាវិជ្ជមានដល់ប្រព័ន្ធអេកូឡានអគ្គិសនី។ នោះគឺជាមូលហេតុដែល Vinfast បានវិនិយោគនៅទីផ្សារឥណ្ឌូនេស៊ីផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី