Trending now

បណ្ដាមូលដ្ឋានដាក់ពង្រាយផែនការការពារនិងទប់ទល់នឹងព្យុះទីហ្វុង Yagi

11:02 | 07/09/2024 ហេង វុធ្ធី

ព្យុះទីហ្វុងកំណាច Yagi កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងជើងនៃ ប្រទេសវៀតណាម ជាមួយនឹងកម្លាំងខ្លាំង។

ព្យុះទីហ្វុង Yagi បោកបក់មកលើដី តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា ដើម្បីធានាសុវត្ថិភាព? នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ
កប៉ាល់នៃកងពលតូចលេខ ១៦៩ តំបន់ទី ១ នៃកងទ័ពជើងទឹកបានចូលទៅក្នុងតំបន់យុថ្កាដើម្បីជៀសវាងព្យុះ។
កប៉ាល់នៃកងពលតូចលេខ ១៦៩ តំបន់ទី ១ នៃកងទ័ពជើងទឹកបានចូលទៅក្នុងតំបន់យុថ្កាដើម្បីជៀសវាងព្យុះ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមធារាសាស្ត្រជាតិ បានព្យាករណ៍ថា នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ព្យុះនឹងបោកបក់ ចូលឈូងសមុទ្រតុងកឹង ដែលមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីខេត្ត Quang Ninh។ កម្លាំងខ្យល់កម្រិត ទី១៣-១៤ អាចឡើងដល់កម្រិតទី ១៧។ នៅរសៀលថ្ងៃទី ៧ កញ្ញា ព្យុះទំនងជាបោកបក់ទៅលើតំបន់ភាគខាងជើង ដោយផ្តោតលើខេត្ត Quang Ninh ដល់ខេត្ត Thanh Hoa។ ដើម្បីទប់ទល់នឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃព្យុះនេះ បណ្ដា ខេត្តក្រុង ដែលរំពឹងថានឹងរងផលប៉ះពាល់ដោយព្យុះ បានម្ចាស់ការអនុវត្តន៍វិធានការ ការពារ ដើម្បីកាត់បន្ថយការខូចខាតដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនៅកម្រិត ទាបបំផុត។ តំបន់ជាប់សមុទ្របានចេញបទហាមឃាត់ទូកនាវាគ្រប់ប្រភេទ និង មធ្យោបាយដឹកជញ្ជូនមិនឲ្យចេញដំណើរទៅកាន់សមុទ្រចាប់តាំងពីព្រឹកថ្ងៃទី ៦ កញ្ញា; ទន្ទឹមនឹងនោះ ពិនិត្យ និងអនុវត្តន៍ការងារធានាសុវត្ថិភាពសម្រាប់សកម្មភាពនៅសមុទ្រ និងកោះ ធានាសុវត្ថិភាពសម្រាប់មនុស្ស ទូកនាវា យានជំនិះនៅសមុទ្រ និងតាមទី ជម្រក។

បណ្ដាមូលដ្ឋានដាក់ពង្រាយផែនការការពារនិងទប់ទល់នឹងព្យុះទីហ្វុង Yagi
មូលដ្ឋាននៅទីក្រុងហាណូយបានរៀបចំផែនការទប់ទល់នឹងព្យុះ

មន្ទីរសុខាភិបាលនៃបណ្ដាមូលដ្ឋានបានសំណូមពរឱ្យអង្គភាពរៀបចំបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ២៤/២៤ម៉ោង ត្រៀមខ្លួនដើម្បីទទួល និងជួយសង្គ្រោះជនរងគ្រោះ ដោយភ្លៀង និងទឹកជំនន់។ គិតត្រឹមពេលនេះ មូលដ្ឋានទាំងអស់បានត្រៀមកម្លាំងនិងមធ្យោបាយសង្គ្រោះរួចជាស្រេចដើម្បីដោះស្រាយឲ្យទាន់ពេលវេលា បើកើតឡើងករណីអាក្រក់ដោយសារខ្យល់ព្យុះ៕

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh៖ មិនទុកឲ្យមានការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយព្យុះទីហ្វុងណូរូ

នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្តក្រុងចំនួន ៨ នៅតំបន់ភាគ កណ្ដាល និងតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) អំពីការងារទប់ទល់នឹងព្យុះ ទីហ្វុងលេខ ៤។

វៀតណាមជួយឧបត្ថម្ភហ្វីលីពីនពុះពារផលវិបាកដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ វៀតណាមជួយឧបត្ថម្ភហ្វីលីពីនពុះពារផលវិបាកដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ

ដោយទទួលការផ្ទេរសិទ្ធិពីនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេស ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានប្រគល់អង្ករ ២០០ តោនជានិមិត្តរូប ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដើម្បីជួយជម្នះពុះពារផលវិបាកដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា