Trending now

វៀតណាមជួយឧបត្ថម្ភហ្វីលីពីនពុះពារផលវិបាកដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ

21:15 | 02/04/2022 យោងតាមកាសែតកងទ័ពប្រជាជន

ដោយទទួលការផ្ទេរសិទ្ធិពីនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេស ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានប្រគល់អង្ករ ២០០ តោនជានិមិត្តរូប ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដើម្បីជួយជម្នះពុះពារផលវិបាកដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ។

អភិវឌ្ឍន៍ Con Dao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ និងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណលំដាប់ពិភពលោក អភិវឌ្ឍន៍ Con Dao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ និងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណលំដាប់ពិភពលោក
បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​ បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang ប្រគល់អង្ករចំនួន ២០០ តោនជានិមិត្តរូបដល់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Meynardo Los Banos Montealegre (រូបថត៖ vnanet.vn)
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang ប្រគល់អង្ករចំនួន ២០០ តោនជានិមិត្តរូបដល់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Meynardo Los Banos Montealegre

ថ្លែងនៅក្នុងពិធីនេះ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានចែករំលែកអំពីការលំបាក និងការខូចខាតដោយសារខ្យល់ព្យុះទីហ្វុងរ៉ៃ ដល់ប្រជាជនហ្វីលីពីន។ លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា អំណោយនេះបង្ហាញពីទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះជនរងគ្រោះដោយសារព្យុះ ក៏ដូចជាមានបំណងចង់ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាម និងហ្វីលីពីនឱ្យកាន់តែរីកចម្រើនថែមទៀត។

តាងនាមរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Meynardo Montealegre បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភដ៏មានតម្លៃពីរដ្ឋាភិបាល និងប្រជាជនវៀតណាម។ លោកបានចាត់ទុកថា នេះជាការជួយឧបត្ថម្ភដ៏ជាក់ស្តែងរបស់វៀតណាមសម្រាប់ហ្វីលីពីនក្នុងគ្រាលំបាក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា