Trending now

បើកលំហរផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រ៊ុយណេ

11:16 | 14/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១១ សីហា នៅអាកាសយានដ្ឋានជាតិប្រ៊ុយណេ ស្ថានទូតវៀត ណាមប្រចាំនៅប្រ៊ុយណេបានបើកកន្លែងផ្សព្វ សាយទេសចរណ៍វៀតណាម។

នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ លោកបណ្ឌិត ឈាងវណ្ណារិទ្ធ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយសិង្ហបុរី និង​ប្រ៊ុយណេ
បើកលំហរផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រ៊ុយណេ
បើកលំហរផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រ៊ុយណេ

នេះជាកិច្ចខិតខំប្រឹងប្រែងមួយ របស់ស្ថានទូតក្នុងការបង្កើនការផ្សាយពាណិជ្ជកម្មលើកតម្កើងរូបភាពរបស់ប្រទេស ប្រជាជន និងវប្បធម៌ វៀតណាមដល់ប្រជាជនប្រ៊ុយណេ និងមិត្តជុំវិញពិភពលោក។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Tran Anh Vu បានចាត់ទុកថា៖ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនគឺជាខ្លឹមសារអាទិភាពមួយក្នុងកម្មវិធីអនុវត្តភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ ដំណាក់កាល ២០២៣-២០២៧។ កន្លែងផ្សព្វផ្សាយទេសចរណ៍វៀតណាមបានគូសសញ្ញាជាលើកទីមួយដែលអង្គភាពការទូតត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈនេះ។ ដើម្បីរក្សាលំហដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍មកស្វែងយល់ព័ត៌មាន លោកឯកអគ្គរដ្ឋទូត Tran Anh Vu បានឲ្យដឹងថា ស្ថានទូតវៀតណាមនឹងបង្ហាញវីដេអូគុណភាពខ្ពស់ ណែនាំប្រទេស និងប្រជាជនវៀតណាម រួមទាំងតំបន់ទេសចរណ៍ល្បីៗដូចជាខេត្ត Ninh Thuan ទីក្រុង Nha Trang និងទីក្រុង Da Nang ជាដើម។ ជាពិសេសវីដេអូអំពីខេត្ត Ninh Thuan ជាកន្លែងដែល សហគមន៍ឥស្លាមរស់នៅ ដើម្បីទាញយកភាពស្រដៀងគ្នាក្នុងសាសនាឥស្លាមជាមួយប្រ៊ុយណេ។

តាមលោកឯកអគ្គរដ្ឋទូត Tran Anh Vu ថា ដោយមានប្រជាជនវៀត ណាមជាង ៣០០ នាក់រស់នៅប្រ៊ុយណេ សហគមន៍បានរួមចំណែកដ៏គួរអោយចាប់អារម្មណ៍ចំពោះសេដ្ឋកិច្ចរបស់ប្រ៊ុយណេ រួមចំណែកជាស្ពានសម្រាប់រឹតបន្តឹងទំនាក់ទំនងមិត្តភាពវៀតណាម-ប្រ៊ុយណេ៕

នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ

នាព្រឹកថ្ងៃទី២០ ខែកក្កដា នាវាក្ដោងលេខ២៨៦ - Le Quy Don (បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម) និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានចាកចេញពីកំពង់ផែ Surabaya បញ្ចប់ដំណើរទស្សនកិច្ចនិងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់ផ្តើមធ្វើដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ។

លោកបណ្ឌិត ឈាងវណ្ណារិទ្ធ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយសិង្ហបុរី និង​ប្រ៊ុយណេ លោកបណ្ឌិត ឈាងវណ្ណារិទ្ធ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយសិង្ហបុរី និង​ប្រ៊ុយណេ

ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងពីរ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញពីការគោរព និងបំណងចង់បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម សិង្ហបុរី និងប្រ៊ុយណេ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)