Trending now

នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ

10:17 | 21/07/2024

នាព្រឹកថ្ងៃទី២០ ខែកក្កដា នាវាក្ដោងលេខ២៨៦ - Le Quy Don (បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម) និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានចាកចេញពីកំពង់ផែ Surabaya បញ្ចប់ដំណើរទស្សនកិច្ចនិងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់ផ្តើមធ្វើដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ។

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី
នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ
នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ

ក្នុងរយៈពេល ៣ ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី ក្រុមបេសកកម្មនៃនាវាក្ដោងលេខ២៨៦ - Le Quy Don បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុង Surabaya កងនាវាចម្បាំងលេខ២ (កងទ័ពជើងទឹកឥណ្ឌូនេស៊ី) មូលដ្ឋានទ័ពជើងទឹក Surabaya ទៅទស្សនានិងចូលរួមការប្រកួតកីឡាមិត្តភាពជាមួយបណ្ឌិតសភាកងទ័ពជើងទឹកឥណ្ឌូនេស៊ី ទស្សនានាវាក្ដោង Bima Suci រៀបចំពិធីជប់លៀង…

លោកវរសេនីយ៍ឯក Muhammed Taufik មេបញ្ជាការរងមូលដ្ឋានទ័ពជើងទឹក Surabaya បានអបអរសាទរលោកវរសេនីយ៍ឯក Nguyen Dinh Giang និងក្រុមបេសកកម្មនាវាក្ដោងលេខ២៨៦ - Le Quy Don ដែលបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ហើយសម្តែងការជឿជាក់ថា ក្រុមបេសកកម្មមានចំណាប់អារម្មណ៍ល្អអំពីទឹកដី មនុស្ស កងទ័ព និងកងទ័ពជើងទឹកឥណ្ឌូនេស៊ី។

ដោយថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកវរសេនីយ៍ឯក Nguyen Dinh Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនិងផ្លាស់ប្តូរបានប្រព្រឹត្តទៅដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម កងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយកងទ័ព និងកងទ័ពជើងទឹកឥណ្ឌូនេស៊ី។

តាមគម្រោង នាវាក្ដោងលេខ២៨៦ - Le Quy Don នឹងចូលចតនៅកំពង់ផែ Muara (ប្រ៊ុយណេ) នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ដោយចាប់ផ្តើមដំណើរទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងទ័ពជើងទឹករបស់ប្រទេសនេះ៕

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម្បីនិទាន​រឿង​រ៉ាវ​ដ៏ចំណាប់ ​អំពី​ភូមិស្រុក​ ក្វាង​ណាម​ (Quang Nam)។​

នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី

នាព្រឹកថ្ងៃទី១០ ខែតុលា នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don (វិទ្យាស្ថានកងទ័ពជើងទឹក) និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយ លោកវរនាវីឯក Bui Duy Thong អនុប្រធាននយោបាយ នៃវិទ្យាស្ថានកងទ័ពជើងទឹក បានចូលចតនៅកំពង់ផែ Changi ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ