Trending now

នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី

10:27 | 12/10/2023

នាព្រឹកថ្ងៃទី១០ ខែតុលា នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don (វិទ្យាស្ថានកងទ័ពជើងទឹក) និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយ លោកវរនាវីឯក Bui Duy Thong អនុប្រធាននយោបាយ នៃវិទ្យាស្ថានកងទ័ពជើងទឹក បានចូលចតនៅកំពង់ផែ Changi ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី។

តំបន់កងឆ្មាំសមុទ្រលេខ៣ (កងទ័ពជើងទឹកវៀតណាម) ផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy តំបន់កងឆ្មាំសមុទ្រលេខ៣ (កងទ័ពជើងទឹកវៀតណាម) ផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy
រដូវទាក់ទាញនៅលើភ្នំស្មៅ Vinh Quy រដូវទាក់ទាញនៅលើភ្នំស្មៅ Vinh Quy
នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី
នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don ចាប់ផ្តើមបំពេញទស្សនកិច្ច ជួបប្រាស្រ័យ ជាមួយកងទ័ពជើងទឹកសិង្ហបុរី

អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅកំពង់ផែ លោក​វរនាវីឯកបម្រុង Nicholas Tan នាយករងនៃមជ្ឈមណ្ឌលសង្រ្គាម និងទ្រឹស្តីនាវាចរណ៍ នៃកងទ័ពជើងទឹកសិង្ហបុរី សង្ឃឹមថាដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកសិង្ហបុរី នឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជាច្រើនដល់សមាជិកនៃគណៈប្រតិភូ។

នារសៀលថ្ងៃដដែល នៅប្រទេសសិង្ហបុរី គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយលោក​វរនាវីឯក Rinson Chua មេបញ្ជាការ បញ្ជាការដ្ឋានហ្វឹកហ្វឺន និងទ្រឹស្តីនាវាចរណ៍ នៃកងទ័ពជើងទឹកសិង្ហបុរី។

តាងនាមគណៈប្រតិភូ លោក​វរនាវីឯក Bui Duy Thong បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ រួសរាយរាក់ទាក់ពីសំណាក់ លោក​វរនាវីឯក Rinson Chua ក៏ដូចជាកងទ័ពជើងទឹកសិង្ហបុរី ជូនចំពោះនាយទាហាន នាវិក និងសិក្ខាកាម នៃនាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don។

លោក​វរនាវីឯក Bui Duy Thong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនាវាចរណ៍ គឺជាចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សិង្ហបុរី។ កងទ័ពជើងទឹកទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បញ្ជូននាវាទៅទស្សនកិច្ច ផ្លាស់ប្តូរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ។ ក្រៅពីនោះ លោក​វរនាវីឯក Bui Duy Thong ក៏បានជម្រាបជូនអំពីការបណ្តុះបណ្តាលសិក្ខាកាមនៅវិទ្យាស្ថាន ហើយបានសម្តែងការជឿជាក់ថា សកម្មភាពផ្លាស់ប្តូររវាងភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ។

លោក​វរនាវីឯក Rinson Chua បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍នាវាក្តោង (សំពៅ) លេខ ២៨៦ - Le Quy Don និងគណៈប្រតិភូ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម មកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងសង្ឃឹមថា កងទ័ពជើងទឹកទាំងពីរនឹងបន្តរក្សាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការនាវាចរណ៍និយាយដោយឡែក ជំរុញការផ្លាស់ប្តូររវាងបណ្ដានាយទាហានវ័យក្មេង និងបញ្ជូននាវាទៅទស្សនកិច្ចគ្នាទៅវិញទៅមក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី