Trending now

ប្រទេសនានាគាំទ្រវិធីសាស្រ្តប្រកបដោយតុល្យភាព និងសត្យានុម័តរបស់អាស៊ាន

10:13 | 30/07/2024

នាថ្ងៃទី ២៧ ខែកក្កដា នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសជាដៃគូបានចូលរួមសកម្មភាពចុងក្រោយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ (AMM 57) និងកិច្ចប្រជុំពាក់ព័ន្ធរួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក អាស៊ាន+៣ ប្រទេសនានាដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍ ការនាំចេញទំនិញរបស់អាស៊ានមានការរីកចម្រើន
ប្រទេសនានាគាំទ្រវិធីសាស្រ្តប្រកបដោយតុល្យភាព និងសត្យានុម័តរបស់អាស៊ាន
ប្រទេសនានាគាំទ្រវិធីសាស្រ្តប្រកបដោយតុល្យភាព និងសត្យានុម័តរបស់អាស៊ាន

ដោយមានការអនុញ្ញាតពី លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម លោកអនុរដ្ឋមន្ត្រី Do Hung Viet ប្រធាន SOM អាស៊ានរបស់វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ បណ្តាប្រទេសបានចំណាយពេលវេលាជាច្រើនផ្លាស់ប្តូរ និងចែករំលែកទស្សនៈ និងគោលជំហរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ បណ្តាប្រទេស បានចែករំលែកការព្រួយបារម្ភអំពីការអភិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើតំបន់ជាក់ស្តែង និងផលប៉ះពាល់ទៅលើសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ និងបានបង្ហាញការគាំទ្រចំពោះវិធីសាស្រ្តដោះស្រាយប្រកបដោយតុល្យភាព និងសត្យានុម័តរបស់អាស៊ាន ព្រមទាំងបានសង្កត់ធ្ងន់លើគោលការណ៍ដូចជា នៃការអនុលោមតាមច្បាប់អន្តរជាតិ ការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងមតិក្នុងកិច្ចប្រជុំ
លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដោយស្នើឱ្យដៃគូគាំទ្រ និងគោរពគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត ជាពិសេសចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើត ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។ ទន្ទឹមនឹងនោះត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

នៅចុងបញ្ចប់នៃកិច្ចប្រជុំទាំងឡាយ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ប្រធានរដ្ឋ​ឡាវបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ និងអាស៊ាន+៣ EAS និង ARF។

* នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីភាពជាដៃគូ មេគង្គ-សហរដ្ឋអាមេរិក (MUSP) លើកទី៣។ លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet តាំងនាមរដ្ឋមន្ត្រីការបរទេស Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ៕

បណ្តាញវិទ្យាស្ថានស្រាវជ្រាវអាស៊ាន-ចិន ដាស់សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ បណ្តាញវិទ្យាស្ថានស្រាវជ្រាវអាស៊ាន-ចិន ដាស់សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់

យុគសម័យ - ចាប់ពីថ្ងៃទី ៦-៧ ខែកក្កដា នៅទីក្រុង Da Nang បណ្ឌិតសភាការទូត (DAV) សហការជាមួយសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) បានរៀបចំកិច្ចប្រជុំក្រុមការងារក្នុងក្របខ័ណ្ឌនៃបណ្តាញវិទ្យាស្ថានស្រាវជ្រាវអាស៊ាន-ចិន (NACT) ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន លើខ្សែសង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់"។

ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍ ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍ទីម័រឡេស្តេ នៅថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានទាក់ទាញកម្មាភិបាល បុគ្គលិក និងក្រុមគ្រួសារនៃទីភ្នាក់ងារតំណាងប្រទេសចំនួន ១១ មកចូលរួម ហើយក៏មានវត្តមានឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូចិន និងអូស្ត្រាលីចូលរួមផងដែរ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា