នាម៉ោង ១៣ ថ្ងៃទី ២៦ ខែកក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅ ឯផ្ទះបុណ្យសពជាតិលេខ ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងអគារវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។ បន្ទាប់ពីពិធីរំលឹកវិញ្ញាណ ក្ខន្ធ មឈូសរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានដង្ហែរតាមផ្លូវជា ច្រើននៃរដ្ឋធានី ទៅកាន់ឈាបនដ្ឋាន Mai Dich។
ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN) |
ពិធីបញ្ចុះសពអគ្គលេខាបក្ស Nguyen Phu Trong គ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ១៥ ថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។
ចាប់តាំងពីព្រឹកថ្ងៃនេះមក ផ្លូវជាច្រើនដែលក្បួនរថយន្តដឹកមឈូសលោកអគ្គ លេខាបក្ស ធ្វើដំណើរឆ្លងកាត់ ត្រូវបានដាក់របាំងការពារ ហើយចិញ្ចើមផ្លូវត្រូវបាន បោសសម្អាតដើម្បីបម្រើប្រជាជនដែលមកជម្រាបលាលោកអគ្គលេខាបក្ស។
មុននោះ នាព្រឹកថ្ងៃដដែល ប្រជាជនរាប់ពាន់នាក់ តំណាងប្រទេស គណបក្ស នយោបាយ អង្គការអន្តរជាតិ គណៈប្រតិភូការទូតប្រចាំវៀតណាម និងគណៈប្រតិភូ មូលដ្ឋាននានា បានបន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ; សាល ប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ)។
វិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម នឹងផ្សាយបន្តផ្ទាល់ពីពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong៕
ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Deok-Su ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអះអាងថា៖ ការដែលលោកនាយករដ្ឋមន្ត្រី Han Deok-Su អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបង្ហាញថារដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។ |
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong នៅថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបា ទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅស្ថានទូតវៀតណាមប្រចាំទីក្រុងហាវ៉ាណា។ |
មតិពីមិត្តអ្នកអាន