Trending now

ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong

09:09 | 26/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

នៅថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបា ទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅស្ថានទូតវៀតណាមប្រចាំទីក្រុងហាវ៉ាណា។

ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងវៀតណាម-អាមេរិក ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​នានាទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong
លោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រះបរមរាជវាំងកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាធិកា ង្វៀន ភូជុង និងថ្វាយព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនឯកអគ្គរាជទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (រូបថត៖ ហ៊ុយ ថៅ/ VNA)
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong
ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធីទទួលជួបសំណេះសំណាល និងបើកសៀវភៅបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)។

ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបកាលពីម្សិលមិញបានព្យួរទង់ជាតិនៅពាក់កណ្តាល ហើយបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅកាន់ទុក្ខ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ គណៈប្រតិភូការទូតនិងអន្តរជាតិជាច្រើននៅអេហ្ស៊ីប ក៏ដូចជាតំណាងវិមានប្រធានាធិបតីអេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ (AL) បានទៅគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរសៀវភៅកាន់ទុក្ខ រំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង ក៏មានឯកអគ្គរដ្ឋទូតជប៉ុន សិង្ហបុរី ហ្វីលីពីន កូរ៉េខាងជើង ប្រ៊ុយណេ រវ៉ាន់ដា... រួមជាមួយតំណាងស្ថានទូតថៃ ឥណ្ឌូនេស៊ី ស៊ីរី មីយ៉ាន់ម៉ា...ផងដែរ។

កាលពីរសៀលថ្ងៃទី ២៤ កក្កដា អគ្គលេខាបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង Solly Mapaila បានទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Pretoria ដើម្បីគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ ចែករំលែកមរណៈទុក្ខ ចំពោះវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong
ស្ថានទូត និងតំណាងទីភ្នាក់ងារអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី រំលឹកដល់អគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong
កម្មាភិបាលទាំងអស់នៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ រូបថត៖ VOV-Washington

នៅឯអាគ៌ាវៀតណាមនៅទីក្រុង Washington DC កាលពីម្សិលមិញ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ តាងនាមក្រសួងការបរទេសអាមេរិក លោក Dan Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ចក្ខុវិស័យយុទ្ធសាស្ត្រ តួនាទីដឹកនាំ និងមនោសញ្ចេតនាដ៏ស្មោះត្រង់របស់លោកអគ្គលេខាបក្សគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់វៀតណាម និងអាមេរិក បង្កើនការជឿទុកចិត្តខាងនយោបាយកាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនទៀត៕

ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​នានាទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​នានាទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

ថ្នាក់ដឹកនាំ និងឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិមកពីប្រទេសជាច្រើនជុំវិញពិភពលោកបានមកទីភ្នាក់ងារតំណាងរបស់វៀតណាម ដើម្បីសរសេរសៀវភៅរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

មិត្តភក្តិអន្តរជាតិទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម មិត្តភក្តិអន្តរជាតិទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅអាគារៀបចំពិធីបុណ្យសពជាតិ (លេខ៥ Tran Thanh Tong ទីក្រុងហាណូយ) គណៈប្រតិភូអន្តរជាតិអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស