Trending now
អតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius៖

ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong ជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងវៀតណាម-អាមេរិក

15:13 | 25/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

ធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ និងមានរយៈពេលច្រើនឆ្នាំធ្វើការជាមួយវៀតណាម លោក Ted Osius បានវាយតម្លៃថា ការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong មានឥទ្ធិពលយ៉ាងខ្លាំងលើការលើកកំពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។

ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ និង​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​នានាទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម មិត្តភក្តិអន្តរជាតិទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Ted Osius។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Ted Osius។

ក្នុងឆ្នាំ ២០១៥ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តបតាមការអញ្ជើញរបស់រដ្ឋបាលប្រធានាធិបតី Barack Obama។ លោកឯកអគ្គរដ្ឋទូត Ted Osius បានអះអាងថា ដំណើរទស្សន កិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលដែលលោកប្រធានាធិបតី Barack Obama បានទទួលស្វាគម និងជួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯសេតវិមាន។ នោះជាលើកទីមួយដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ យោងតាមលោកឯកអគ្គរដ្ឋទូត Ted Osius ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានអះអាងនូវការ គោរពចំពោះប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក ហើយនោះគឺជាមូលដ្ឋានដែល ជួយទំនាក់ទំនងទ្វេភាគី ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។

“ក្នុងទំនាក់ទំនងជាមួយអាមេរិក ទីមួយ វៀតណាមបានលើកកំពស់ទំនាក់ ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣ ហើយមួយទសវត្សរ៍ក្រោយមក នៅ ពេលដែលលោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាម តប តាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ភាគីទាំងពីរបានលើក កំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការដឹកនាំរបស់លោក អគ្គលេខាបក្ស Nguyen Phu Trong បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនង វៀតណាម-អាមេរិក”។

Đại sứ Mỹ tại Việt Nam Ted Osius. Ảnh: VOV
Đại sứ Mỹ tại Việt Nam Ted Osius. Ảnh: VOV

វាយតម្លៃអំពីកេរ្តិ៍មរតករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុង បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងវៀតណាម និង ប្រទេសនានាជុំវិញពិភពលោក លោកឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖

“ក្នុងរយៈពេលជិត ១៤ ឆ្នាំដែលលោកអគ្គលេខាបក្ស Nguyen Phu Trong កាន់ដំណែង វៀតណាមបានធ្វើសមាហរណកម្មទាំងស្រុងទៅក្នុងសេដ្ឋកិច្ចពិភព លោក។ សេដ្ឋកិច្ចវៀតណាមមានកំណើនជាង ៦,៥% ក្នុងឆ្នាំនេះ។ វៀតណាមគឺជា មជ្ឈមណ្ឌលនៃបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម ហើយកាន់តែរីកចម្រើនក្រោយ មួយឆ្នាំៗ។ វណ្ណៈកណ្តាលក៏កំពុងអភិវឌ្ឍន៍ដែរ។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយ អាមេរិកមានភាពរឹងមាំ ខណៈពេលដែលការវិនិយោគពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ ខាងត្បូង ក៏ដូចជាប្រទេសផ្សេងទៀតកំពុងកើនឡើង។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបន្សល់ទុកនូវកេរ្តិ៍មរតកនោះ គឺប្រទេសវៀតណាមដែលកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕

មិត្តភក្តិអន្តរជាតិទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម មិត្តភក្តិអន្តរជាតិទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅអាគារៀបចំពិធីបុណ្យសពជាតិ (លេខ៥ Tran Thanh Tong ទីក្រុងហាណូយ) គណៈប្រតិភូអន្តរជាតិអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋវៀតណាមអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋវៀតណាមអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅអាគារៀបចំពិធីបុណ្យសពជាតិ (លេខ៥ Tran Thanh Tong ទីក្រុងហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ បានរៀបចំយ៉ាងឧឡារិកពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស