Trending now

បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ជាមួយ​ចិន EU

21:07 | 19/07/2024

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទទួលជួបជាមួយលោក Arnold H. Kammel រដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីសក្នុងឱកាសតំណាងសហភាពអឺរ៉ុប (EU) អញើញមកវៀតណាម ដើម្បីចូលរួមពិធីចេញមុខសៀវភៅគោលនយោបាយសន្តិសុខ និងការពាររួម របស់សហភាពអឺរ៉ុប ជាភាសារវៀតណាម។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីស ក៏ជាតំណាងអ្នកចងក្រង និងបោះពុម្ពផ្សារសៀវភៅនេះផងដែរ។

បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសិង្ហបុរី ថៃ​មានបំណង​ចូល​រួម​ជាមួយ​វៀតណាម​ក្នុង​ការ​បើក​ផ្លូវ​បៃតង​ដើម្បី​នាំ​ផ្លែឈើ​ទៅកាន់​ប្រទេស​ចិន
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  ទទួលជួបជាមួយលោក Arnold H. Kammel រដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីស
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបជាមួយលោក Arnold H. Kammel រដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីស

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីស ដែលបានចូលរួមពិធីបង្ហាញមុខសៀវភៅគោលនយោបាយសន្តិសុខ និងការពាររួមរបស់សហភាពអឺរ៉ុប។ នេះគឺជាសកម្មភាពសហប្រតិបត្តិការមួយក្នុងវិស័យការពារជាតិរវាងវៀតណាម និង EU ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ ២០១៩ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និង EU ទទួលបានលទ្ធផលវិជ្ជមាន និងលេចធ្លោក្នុងវិស័យដូចជា កិច្ចសន្ទនាលើវិស័យការពារជាតិ សន្តិសុខ និងការថែរក្សាសន្តិភាអង្គកាសហប្រជាជាតិ។ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីស បន្តយកចិត្តទុកដាក់ និងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និង EU ដោយផ្តោតសំខាន់លើ៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនាការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវ ការបណ្តុះបណ្តាល និងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការទទួលយោធិនរបស់ក្រសួងការពារជាតិអូទ្រីសទៅសិក្សាភាសាវៀតណាម និងចូលរួមវគ្គស្រាវជ្រាវគោលនយោបាយការពារជាតិនៅបណ្ឌិតសភាការពារជាតិ។

រីឯខ្លួនវិញ លោក Arnold H.Kammel ជឿជាក់ថា ការបង្ហាញមុខសៀវភៅគោលនយោបាយសន្តិសុខ និងការពាររួមរបស់ EU នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពរវាងវៀតណាម និង EU ។ លោកបានឯកភាពនឹងសំណើរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងវៀតណាម និង EU ដោយសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងការកសាងសមត្ថភាពក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូទ្រីសនឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និង EU និយាយរួម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Jiangbo អនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Jiangbo អនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម

* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកវរសេនីយ៍ឯក Jiangbo អនុព័ន្ធយោធាចិនប្រចាំនៅវៀតណាមអញ្ជើញមកសម្តែងការគួរសម។ អបអរសាទរចំពោះលោកវរសេនីយ៍ឯក Jiangbo ដែលបានចាប់ផ្តើមអាណត្តិថ្មីជាអនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា លោកវរសេនីយ៍ឯក Khuong Ba នឹងមានអាណត្តិជោគជ័យ និងរួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន នាពេលខាងមុខ។

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្តត្រូវបានបញ្ជាក់ថាជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបង្ហាញតាមរយៈខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនក្នុងវិស័យនានាដូចជា៖ គណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព និងក្នុងវិស័យអប់រំជាដើម។

លោកវរសេនីយ៍ឯក Jiangbo បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម។ លោកអះអាងថានឹងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយស្ថាប័នមុខងារនៃក្រសួងការពារជាតិវៀតណាម ដើម្បីដាក់ពង្រាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរ ដោយផ្អែកលើការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រជានេសាទខិតខំប្រឹងប្រែងជំនេះលើ”កាតពណ៌លឿង”របស់ EU ប្រជានេសាទខិតខំប្រឹងប្រែងជំនេះលើ”កាតពណ៌លឿង”របស់ EU

យុគសម័យ - បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំនៃការអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EU) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនគោរពតាម​បទបញ្ញត្តិ (IUU) វៀតណាមទទួលបាន ...

កូវីដ១៩៖ កម្ពុជាទទួលជំនួយពី EU អាមេរិក ជប៉ុន ចិន និងវៀតណាម កូវីដ១៩៖ កម្ពុជាទទួលជំនួយពី EU អាមេរិក ជប៉ុន ចិន និងវៀតណាម

សហភាពអឺរ៉ុបហៅកាត់ថា (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ ដល់កម្ពុជា ដើម្បីឆ្លើយតបសកម្មភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី