Trending now

ថៃ​មានបំណង​ចូល​រួម​ជាមួយ​វៀតណាម​ក្នុង​ការ​បើក​ផ្លូវ​បៃតង​ដើម្បី​នាំ​ផ្លែឈើ​ទៅកាន់​ប្រទេស​ចិន

19:53 | 06/04/2022 ហេង វុធ្ធី

យុគសម័យ - ក្រសួងពាណិជ្ជកម្មថៃបានស្នើឲ្យមានកិច្ចប្រជុំរួមគ្នារវាងប្រទេសថៃ ចិន ឡាវ និងវៀតណាម ដើម្បីបង្កើនការនាំចូល និងនាំចេញផ្លែឈើ និងបើកផ្លូវបៃតងសម្រាប់ផ្លែឈើថៃនៅតាមច្រកព្រំដែននីមួយៗ រួមចំណែកពន្លឿនពាណិជ្ជកម្មបញ្ចេញទំនិញ ដើម្បីបញ្ចៀសការបង្ក ការខូចខាត។

លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang) លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang)
Ly Hoang Nam ឈ្នះ​រង្វាន់​ទី ២ ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ M25 Toulouse - Balma ប្រទេស​បារាំង Ly Hoang Nam ឈ្នះ​រង្វាន់​ទី ២ ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ M25 Toulouse - Balma ប្រទេស​បារាំង
ថៃ​មានបំណង​ចូល​រួម​ជាមួយ​វៀតណាម​ក្នុង​ការ​បើក​ផ្លូវ​បៃតង​ដើម្បី​នាំ​ផ្លែឈើ​ទៅកាន់​ប្រទេស​ចិន
ថៃ​មានបំណង​ចូល​រួម​ជាមួយ​វៀតណាម​ក្នុង​ការ​បើក​ផ្លូវ​បៃតង​ដើម្បី​នាំ​ផ្លែឈើ​ទៅ​ប្រទេស​ចិន

ទោះបីជាមានការលំបាកក្នុងការនាំចេញផ្លែឈើក៏ដោយ ក៏ប្រទេសថៃនៅតែមានបំណងឈានដល់ទំហំទឹកប្រាក់ចំនួន ៨.៥ពាន់លានដុល្លារ (២៨៧ពាន់លានបាត) រួមទាំងផ្លែឈើស្រស់ ផ្លែឈឺក្លាសេ ក្រៀម និងកំប៉ុង។ ក្នុងនោះជាង 50% នៃចំណូលត្រូវបាននាំចេញទៅប្រទេសចិន (១៨០ ពាន់លានបាត) កើនឡើង 65% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបានជំរុញការលក់ផ្លែឈើតាមរយៈកិច្ចសន្យាជាមុនរហូតដល់ ៤៥០.០០០ តោន ដែលភាគច្រើនជាមួយប្រទេសចិន។ ក្រសួង​ពាណិជ្ជកម្ម​ប្តេជ្ញា​ពន្លឿន​ការ​ចរចា​ជាមួយ​ចិន​ដើម្បី​បើក​ច្រក​ព្រំដែន​ជួយ​រំដោះ​ផ្លែ​ឈើ​របស់​ថៃ។នោះ​ជា​ព័ត៌មាន​ផ្តល់​ដោយ​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​ប្រទេស​ថៃ។ ដូចប្រទេសវៀតណាមដែរ ការនាំចេញផ្លែឈើស្រស់របស់ប្រទេសថៃទៅកាន់ប្រទេសចិនកំពុងប្រឈមនឹងការលំបាកដោយសារតែគោលនយោបាយ "គ្មានកូវីដ-១៩ទៀតទេ" (Zero Covid-19) របស់ប្រទេស។ ទន្ទឹមនឹងនោះ ទិន្នផលផ្លែឈើសរុបក្នុងឆ្នាំ ២០២២ រំពឹងថានឹងកើនឡើង ១៣% ដល់ ៥.៤៣ លានតោន ដោយទុរេនកើនឡើង ២២% មង្ឃុត កើនឡើង ៤៣% ដើមវែង ៧.៨% សាវម៉ាវ ៦% និងស្វាយកើនឡើង ៥%...

ថ្វីត្បិតតែជាប្រទេសដែលផលិតផ្លែឈើត្រូពិចច្រើនដូចគ្នា ប៉ុន្តែផ្លែឈើថៃនៅតែមានទីផ្សារល្អក្នុងទីផ្សារវៀតណាម ជាពិសេសសម្រាប់មុខទំនិញដូចជា ទុរេន មង្ឃុត អំពិល ផ្លែបឺន...

យោងតាមធុរកិច្ច និងអ្នកជំនាញមួយចំនួន វៀតណាម និងថៃ គឺជាអ្នកផ្គត់ផ្គង់បន្លែ ផ្លែឈើ និងគ្រឿងឧបភោគ បរិភោគដ៏សំខាន់ទៅកាន់ទីផ្សារប្រទេសចិន ក្រៅពីមានប្រទេសផ្សេងទៀតនៅក្នុងអនុតំបន់មេគង្គ ដូចជាឡាវ និងកម្ពុជា។ ដើម្បីបង្កើនអំណាចនៅតុចរចា ប្រទេសត្រូវរួបរួមគ្នាបង្កើតការផ្គត់ផ្គង់ធំ បង្កើនអំណាចនៅតុចរចា។ អាស្រ័យហេតុនេះ ការអភិវឌ្ឍន៍ទីផ្សារនាំចេញប្រកបដោយស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិករក្នុងផលិតកម្ម៕

ហេង វុធ្ធី

thanhnien.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា