យុគសម័យ - បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំនៃការអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EU) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនគោរពតាមបទបញ្ញត្តិ (IUU) វៀតណាមទទួលបាន ...
![]() |
![]() |
កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនេសាទ
លោក Sau Ninh ជាម្ចាស់នាវានេសាទនៅឯលំហរសមុទ្រ នៅ ស្រុក Hoai Nhon ខេត្ត Binh Dinh ជាមនុស្សម្នាក់ដែលបានបងប្អូនប្រជាជនហៅថា “ អង្គុយនៅផ្ទះហើយ ប៉ុន្តែស្គាល់អ្វីៗទាំងអស់នៅឯលំហរសមុទ្រ” ។ លោកគឺជាអ្នកនេសាទម្នាក់ដំបូងគេ នៅខេត្ត Binh Dinh ដែលបង្កើតក្រុមនាវានេសាទ “សាមគ្គី” នៅឯលំហរសមុទ្រចំនួន ១៥ គ្រឿងដែលមានអានុភាពសរុប ៩០០០ CV ។ ក្នុងនោះ គ្រួសាររបស់លោកមាននាវានេសាទចំនួន ៦ គ្រឿង នៅសល់នាវាចំនួន ៦ ទៀតជាកម្មសិទ្ធិរបស់អ្នកនេសាទក្នុងភូមិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកបានហ៊ានប្រើបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងនាវានេសាទ ដោយវិនិយោគទឹកប្រាក់រាប់រយលានដុងសម្រាប់ការទិញគ្រឿងម៉ាស៊ីន ដើម្បីតភ្ជាប់ជាមួយមេបញ្ជាការនាវាដែលកំពុងនេសាទ នៅឯលំហរសមុទ្រតាមរយៈប្រព័ន្ធអ៊ីនធើណិត icom ម៉ាស៊ីន និងវិទ្យុ។ សម្រាប់លោកនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន ប៉ុន្តែវាគឺជាវិធីមួយ ដើម្បីអភិវឌ្ឍមុខរបរនេសាទនៅឯលំហរសមុទ្រ ប្រកបដោយនិរន្តរភាព។
![]() |
យោធានៃតំបន់លេខពីរ កងទ័ពជើងទឹកវៀតណាមបានចែកចាយឯកសារឃោសនាអំពីសារាចរណែនាំ លេខ ៤៥ របស់នាយករដ្ឋមន្ត្រីជូនដល់ប្រជានេសាទ នៅខេត្ត Phu Yen ។ (រូបថត៖ Minh Thang) |
រហូតមកដល់ពេលនេះ ប្រទេសទាំងមូលមាននាវានេសាទជិត ២៧.០០០ គ្រឿងដែលមានប្រវែង ១៥ ម៉ែត្រឬច្រើនជាងនេះដែលត្រូវបានដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរនាវា (៨៧%) ។ ចំនួននាវានេសាទដែលបានអនុវត្តការគូសសញ្ញាសម្គាល់ យោងតាមបទបញ្ញត្តិសម្រេចបាន ៩០%។ តួលេខខាងលើមិនត្រឹមតែទទួលស្គាល់និងកោតសរសើរ ដោយសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពច្បាប់ បទបញ្ញត្តិរបស់សម្រាប់អ្នកនេសាទទៀតផងដែរ។
ការអភិវឌ្ឍក្រុមនាវាសេវាកម្មភ័ស្តុភារនេសាទបានបានជួយគាំទ្រប្រជានេសាទ នៅពេលដែលនាសាទនៅឯលំហរសមុទ្រ។ នាវាសេវាកម្មភ័ស្តុភារនេសាទ ក្រៅពីលើការប្រមូលនិងទិញគ្រឿងសមុទ្រដោយផ្ទាល់ នៅឯលំហរសមុទ្រ ក៏ផ្គត់ផ្គង់ប្រេងឥន្ធនៈម្ហូបអាហារអាហារ សម្ភារៈចាំបាច់និងទឹកកកផងដែរ។
ការជួយគាំទ្រពីស្ថាប័នសមត្ថកិច្ច
កងកម្លាំងឆ្នេរសមុទ្រសមុទ្រត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវនាវានេសាទមុនពេលចេញនិងចូលកំពង់ផែ។ មិនអនុញ្ញាតឱ្យចូលរួមសកម្មភាពនេសាទឡើយប្រសិនបើឯកសារនិងឧបករណ៍មិនឆ្លើយតបនឹងបទបញ្ញត្តិ ជាពិសេសឧបករណ៍ត្រួតពិនិត្យដំណើរការនេសាទ គ្រប់គ្រងកម្មករធ្វើការនៅនាវាប្រកបដោយតឹងរឹង។ ដោយវិធានការតឹងរឹងនេះ ប្រជានេសាទនៅសមុទ្របានមានការផ្លាស់ប្តូរជាវិជ្ជមាននិងច្រើន ក្នុងការគោរពការកត់ត្រាទិនានុលេខនេសាទ ការជូនដំណឹងអំពីពេលវេលាចេញដំណើរ/មកដល់និងការយល់ដឹងអំពីការអនុលោមតាមបទបញ្ជាច្បាប់នៅពេលនេសាទ នៅសមុទ្រ។
សមមិត្ត Le Ngoc Thang នាយផ្នែករដ្ឋាបាលជលផលទី ២ បាននិយាយថា“ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជានេសាទប្រតិបត្តិការ នៅលំហរសមុទ្រ យើងបានសម្របសម្រួលជាមួយអង្គភាពមានសមត្ថភាពក្នុងតំបន់ ដើម្បីត្រួតពិនិត្យនាវានេសាទដែលកំពុងប្រតិបត្តិការ នៅសមុទ្រនិងជួយគាំទ្រប្រជានេសាទ នៅពេលចាំបាច់។ ក្រុមនេះក៏បានលើកកម្ពស់ការឃោសនានិងការផ្សព្វផ្សាយចំណេះដឹងនូវច្បាប់ ហើយធានាថា ប្រជានេសាទយល់ដឹងយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាស្តីពីការនេសាទនៅសមុទ្រនិងមិនរំលោភបំពានលើអធិបតេយ្យភាពនៃដែនទឹកបរទេសឡើយ។”
![]() |
កម្មវិធី“ កងទ័ពជើងទឹកវៀតណាមក្លាយទៅជាទីបង្អែកសម្រាប់ប្រជានេសាទប្រតិបត្តិការនៅលំហរសមុទ្រ បាននិងកំពុងពង្រីកនៅបណ្តាខេត្ត ទីក្រុងជាប់ឆ្នេរសមុទ្រ” ។ (រូបថត៖ Minh Thang) |
ក្នុងរយៈពេលកន្លងមកនេះ កងទ័ពជើងទឹក កម្លាំងរដ្ឋាបាលជលផល កំលាំងការពារសមុទ្របានធ្វើចលនាប្រជាជនយ៉ាងសកម្ម ដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរការនាវា ប្តេជ្ញាមិនប្រើឧបករណ៍នេសាទដើម្បីបំផ្លាញប្រភពគ្រឿងសមុទ្រ មិនបំពានច្បាប់ ... នាវារបស់កងទ័ពជើងទឹក រដ្ឋបាលជលផលតែងតែរក្សានិងរៀបចំទីស្នាក់ការត្រួតពិនិត្យនៅតំបន់សមុទ្រដែលមានព្រំប្រទល់ដើម្បីល្បាតនិងដាស់តឿនដល់អ្នកនេសាទកុំឱ្យបំពានលើដែនទឹកបរទេស។
លោក Nguyen Thanh Hung ប្រជានេសាទម្នាក់មកពីខេត្ត Binh Thuan បាននិយាយថា៖“ រួមជាមួយឧបករណ៍ត្រួតពិនិត្យវត្តមានរបស់កងកម្លាំងរដ្ឋបាលជលផលកងទ័ពជើងទឹកនិងកំលាំងការពារសមុទ្របានជួយឱ្យយើងមានអារម្មណ៍សុវត្ថិភាពជាងមុន នៅពេលដែលធ្វើដំណើរនេសាទ នៅឯលំហរសមុទ្រ។ ក្រុមនាវាមិនសូវបំពានលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នារបស់បរទេស ហើយអ្នកនេសាទក៏មានស្មារតីក្នុងការគោរពច្បាប់នៅសមុទ្រផងដែរ។
វត្តមានរបស់នាវាដែលមានសមត្ថភាពកាន់តែច្រើនឡើង ៗ ជាមួយនឹងឧបករណ៍ទំនើប ៗ នៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមមិនត្រឹមតែបង្កើនសមត្ថភាពនេសាទប៉ុណ្ណោះទេ ថែមទាំងជួយដល់កងកម្លាំងសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងដិតដល់ដែលរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍របស់សហភាពអឺរ៉ុប ឆ្ពោះទៅកាន់ដោះស្រាយបញ្ហា “កាតពណ៌លឿង "សម្រាប់ឧស្សាហកម្មជលផលរបស់វៀតណាមឱ្យបានឆាប់នៅខាងមុខនេះ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន