Trending now

លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដួងចិត្តប្រជាជនវៀតណាមនៅឯបរទេស

07:09 | 21/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

ដោយទទួលដំណឹងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល មរណភាព ប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay Nguyen បានសម្តែងនូវសេចក្ដីក្រៀម ក្រំជាទីបំផុតចំពោះមេដឹកនាំមួយរូបដ៏ស្និទ្ធស្នាល និងស្រឡាញ់ប្រជាជន។

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព ការិយាល័យនយោបាយវៀតណាម​សម្រេចចិត្ត​ប្រគល់គ្រឿងឥស្សរិយយស​ផ្កាយមាស​ជូនអគ្គលេខាបក្សលោក Nguyen Phu Trong
បណ្ឌិត Phan Bich Thien ប្រធានវេទិកានារីវៀតណាមនៅអឺរ៉ុបបានថតរូបជាមួយលោកអគ្គលេខាធិការ Nguyen Phu Trong។
បណ្ឌិត Phan Bich Thien ប្រធានវេទិកានារីវៀតណាមនៅអឺរ៉ុបបានថតរូបជាមួយលោកអគ្គលេខាធិការ Nguyen Phu Trong។

បន្ទាប់ពីគោរពជូនអគ្គលេខា Nguyen Phu Trong លោក Ngo Sy Tuyen អនុប្រធានអចិន្ត្រៃយ៍នៃសមាគមពាណិជ្ជករវៀតណាមនៅបរទេស អគ្គនាយកក្រុមហ៊ុន Kova Paint Group បានចែករំលែកដោយមនោសញ្ចេតនាថា៖ អគ្គលេខាធិកា Nguyen Phu Trong គឺជាអ្នកដឹកនាំឆ្នើម ដែលខ្ញុំគោរពយ៉ាងជ្រាលជ្រៅ។ និងសេចក្តីស្រឡាញ់ មិនត្រឹមតែដោយសារការរួមចំណែកដ៏ធំធេងរបស់លោកចំពោះបក្ស រដ្ឋ ក្នុងការអភិវឌ្ឈន៍ និងភាពរុងរឿងរបស់ប្រទេស ប៉ុន្តែក៏ដោយសារគុណតម្លៃមនុស្សធម៌ ដែលអគ្គលេខាធិកាបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

លោក Y Dhun Hmok ព្រឹទ្ធាចារ្យភូមិ Dur ១ នៅតែចងចាំនូវកាយវិការយ៉ាងយកចិត្តទុកដាក់ របស់លោកអគ្គលេខាបក្ស នៅពេលដែលលោកធ្វើទស្សនកិច្ចនិងចូលរួមទិវាបុណ្យ សាមគ្គីបណ្ដាជនជាតិនៅឃុំ Dur Kmăl ស្រុក Krong Ana ខេត្ត Dak Lak កាលពីចុងឆ្នាំ ២០១៨៖

“លោកអុំបាននិយាយថា៖ បងប្អូនជនរួមជាតិត្រូវផ្តោតលើការធ្វើផលិតកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅ ហើយកុមារត្រូវបានទៅសាលារៀន នោះគឺជាក្តីប្រាថ្នារបស់លោកអុំ។ រហូតមកដល់ពេលនេះ ប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ហើយ កូនៗបានទៅសាលារៀនហើយ។ ភូមិឃុំត្រូវបានផ្លាស់ប្តូរហើយ។ ប្រជាជនក្នុងភូមិដឹងគុណច្រើនណាស់ចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោកអុំចំពោះប្រជាជន”។

ក្នុងពេលជាមួយគ្នានោះ អាណិកជនវៀតណាមក្នុងប្រទេសអឺរ៉ុបជាច្រើនបាន សម្តែងការគោរព និងក្ដីក្រៀមក្រំ នៅពេលដែលប្រជាជាតិបានបាត់បង់បុគ្គល លក្ខណៈដ៏អស្ចារ្យមួយ។ លោកស្រី Phan Bich Thien ប្រធានសមាគមនារីវៀតណាម ប្រចាំប្រទេសហុងគ្រីបានសម្តែងថា៖

យើងខ្ញុំពិតជាសោកសៅណាស់ អាចនិយាយបានថា នេះគឺជាការបាត់បង់ដ៏ ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនវៀតណាម។ ព្រោះអ្វីៗដែលលោកអគ្គ លេខាបក្ស បានធ្វើ និងលះបង់សម្រាប់ប្រទេសជាតិ មានតម្លៃខ្លាំងណាស់ ហើយពិសេសបំផុតគឺថា លោកអគ្គលេខាបក្សគឺជាគំរូដ៏ភ្លឺ ស្វាងនៃសីលធម៌មនុស្ស ក្នុងនាមជាមេដឹកនាំ បក្ខជន និងពលរដ្ឋម្នាក់។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមនុស្សម្នាក់ដ៏ជិតស្និទ្ធ បើកចំហរ យកចិត្តទុក ដាក់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែទន្ទឹមនឹងនោះ គឺជាអ្នកដឹកនាំដ៏ឆ្នើមបំផុត ដែលមាន ទាំងទឹកចិត្តផង និងសមត្ថភាពផង”។

ក្នុងនាមជាអ្នកជំនាញដែលមានការស្រាវជ្រាវអស់រយៈជាច្រើនឆ្នាំអំពីប្រទេសវៀតណាម សាស្ត្រាចារ្យ Qing Hanping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ចិន) ជឿជាក់ថា ការដែលអគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពនៅឆ្នាំ ២០២២ បានបង្ហាញយ៉ាងពេញលេញពីការរួមវិភាគទានដ៏ធំធេងរបស់លោក ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន ព្រោះនេះជារង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋចិនសម្រាប់ឥស្សរជនបរទេស ៖

“អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសតិចតួចដែលទទួលបានគ្រឿងឥស្សរិយយសមិត្តភាព។ នេះជាការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់។ ចំពោះប្រជាជនចិន យើងវាយតម្លៃខ្ពស់ចំពោះលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong ហើយជឿជាក់ថា លោកគឺជាមេដឹកនាំដ៏សំខាន់របស់វៀតណាម ដែលបានដើរតួនាទីស្នូលក្នុងការជំរុញចំណង់មិត្តភាពយូរអង្វែងជាមួយចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ” ។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានជប៉ុនជាច្រើនបានចុះផ្សាយព័ត៌មានអំពីមរណភាពរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ដោយសង្កត់ធ្ងន់ទៅលើការរួមវិភាគទានដ៏ធំធេងរបស់អគ្គលេខាបក្ស ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៕

សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

ពិធីបុណ្យសពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរៀបចំឡើងតាមពិធីកាន់ទុក្ខថ្នាក់ជាតិ។

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព

យោងតាមព័ត៌មានពីគណៈការពារ និងថែទាំសុខភាពកម្មាភិបាលមជ្ឈិម បានឲ្យដឹងថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កើតឆ្នាំ១៩៤៤ បានទទួលមរណភាពនៅវេលាម៉ោង ១៣ និង ៣៨ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក៏ដោយ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី