Trending now

ប្រទេសគុយបាប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌ​អគ្គលេខាបក្សកុម្មុនីស្ត​វៀតណាម លោក Nguyen Phu Trong

13:00 | 20/07/2024

នាថ្ងៃទី ១៩ ខែកក្កដា ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានប្រកាសកាន់ទុក្ខជាតិ ដើម្បីរំលឹកវិញ្ញាណក្ខន្ឌអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព
ប្រទេសគុយបាប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌ​អគ្គលេខាបក្សកុម្មុនីស្ត​វៀតណាម លោក Nguyen Phu Trong
ប្រទេសគុយបាប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌ​អគ្គលេខាបក្សកុម្មុនីស្ត​វៀតណាម លោក Nguyen Phu Trong

យោងតាមសេចក្តីប្រកាសនៅលើកាសែតប្រចាំថ្ងៃ Granma ដែលជាទីភ្នាក់ងារសារព័ត៌មានរបស់បក្សកុម្មុយនិស្តគុយបា បានឲ្យដឹងថា ប្រទេសគុយបានឹងកាន់ទុក្ខជាតិជាផ្លូវការ រំលឹកវិញ្ញាណក្ខន្ឌលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong ចាប់ពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ២០ ខែកក្កដា (ម៉ោងក្នុងស្រុក) ដល់ម៉ោង ២៤ ៖០០នាទី ថ្ងៃទី ២១ខែកក្កដា។ ក្នុងអំឡុងពេលកាន់ទុក្ខជាតិ អគារសាធារណៈ និងទីបញ្ជាការយោធានៅទូទាំងប្រទេសគុយបានឹងបង្ហូតទង់ជាតិពាក់កណ្តាលដង ហើយនឹងមិនមានរៀបចំសកម្មភាពកម្សាន្តជាសាធារណៈឡើយ។

ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ដែលលោកចាត់ទុកថា ជាសមមិត្តជាទីគោរព ជាមិត្តភក្តិដ៏ស្មោះស្ម័គ្ររបស់គុយបា។ ប្រធានរដ្ឋគុយបាក៏បានផ្ញើសេចក្តីរំលែកទុក្ខដល់ប្រជាជនវៀតណាម ក្រុមគ្រួសារ និងសាច់ញាតិរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ផងដែរ។

នាថ្ងៃទី ១៩ ខែកក្កដា រដ្ឋសភាគុយបាក៏បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម Nguyen Phu Trong។

យោងតាមប្រព័ន្ធផ្សព្វផ្សាយគុយបា ក្នុងអាជីពនយោបាយដ៏យូរអង្វែងរបស់ អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong បានជំរុញយ៉ាងសកម្មនូវទំនាក់ទំនងពិសេស និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរគុយបា និងវៀតណាម។ លោកអគ្គលេខាបក្សបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាក្នុងឆ្នាំ ២០១២ និង ២០១៨៕

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាព

យោងតាមព័ត៌មានពីគណៈការពារ និងថែទាំសុខភាពកម្មាភិបាលមជ្ឈិម បានឲ្យដឹងថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កើតឆ្នាំ១៩៤៤ បានទទួលមរណភាពនៅវេលាម៉ោង ១៣ និង ៣៨ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក៏ដោយ។

ការិយាល័យនយោបាយវៀតណាម​សម្រេចចិត្ត​ប្រគល់គ្រឿងឥស្សរិយយស​ផ្កាយមាស​ជូនអគ្គលេខាបក្សលោក Nguyen Phu Trong ការិយាល័យនយោបាយវៀតណាម​សម្រេចចិត្ត​ប្រគល់គ្រឿងឥស្សរិយយស​ផ្កាយមាស​ជូនអគ្គលេខាបក្សលោក Nguyen Phu Trong

នាថ្ងៃទី ១៨ កក្កដា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តប្រគល់ គ្រឿងឥស្សរិយយសផ្កាយមាសជូនអគ្គលេខាបក្សលោក Nguyen Phu Trong។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក