នៅរសៀលថ្ងៃទី១២ ខែកក្កដា លោក To Lam ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
![]() |
| ព្រះករុណា ព្រះមហាក្សត្រ ប្រទានព្រះរាជសវនាការជូនជូនលោក To Lam ប្រធានរដ្ឋវៀតណាម នៅព្រះបរមរាជវាំង។ (រូបថត៖ TTXVN) |
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានមានព្រះរាជបន្ទូលថា ទ្រង់ស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីថ្មី ដែលនេះបង្ហាញពីការគោរពរបស់បក្ស រដ្ឋវៀតណាម ក៏ដូចជាលោកប្រធានរដ្ឋផ្ទាល់ជូនចំពោះទំនាក់ទំនងជិតស្និទ្ធ និងការជឿទុកចិត្តរវាងវៀតណាម និងកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានមានព្រះរាជបន្ទូលថា ទ្រង់អបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលនៃកិច្ចការក្នុងស្រុក និងកិច្ចការបរទេសរបស់វៀតណាម នាពេលកន្លងមក តាមមាគ៌ាត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានជួយវៀតណាមមានតួនាទីកាន់តែខ្ពស់នៅក្នុងតំបន់ និងពិភពលោក។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានមានព្រះរាជបន្ទូលថា ទ្រង់ជឿជាក់យ៉ាងមុតមាំថាដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ នឹងក្លាយជាព្រឹតិ្តការណ៍ថ្មី រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានមានព្រះរាជបន្ទូលថា ទ្រង់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
លោក To Lam ប្រធានរដ្ឋវៀតណាម បានសម្តែងនូវកិត្តិយសដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងតួនាទីថ្មី និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនកម្ពុជា ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងមិត្តភាព។
លោកប្រធានរដ្ឋបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបានបន្ទាប់ពីរយៈពេល២០ឆ្នាំក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះមហាក្សត្រ ហើយមានជំនឿថា កម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ឆាប់សម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកម្ពុជា។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមគ្រាប់ជំនាន់តែងតែដឹងគុណចំពោះទឹកចិត្តដ៏ល្អ និងការជួយជ្រោមជ្រែងដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រួមទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ជូនចំពោះប្រទេស និងប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ កាលពីមុន និងកសាង និងអភិវឌ្ឍន៍ប្រទេសនាសព្វថ្ងៃ។
នៅព្រះរាជសវនាការ មេដឹកនាំទាំងពីរសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដោះស្រាយបញ្ហាកើតឡើងក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសាមគ្គីភាព។
បន្ទាប់ពីព្រះរាជសវនាការ លោក To Lam ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ បានអញ្ជើញចូលក្រាបបង្គំគាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
លោក To Lam ប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ |
ទទួលការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ |

មតិពីមិត្តអ្នកអាន