Trending now

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជាបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong (វៀតណាម)

12:05 | 16/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី១៣ ខែមិថុនា លោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong វៀតណាម បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រី។

វៀតណាម៖ ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤ ខេត្ត Binh Thuan (វៀតណាម) បំផុសយុទ្ធនាការ «ចូលរួមសម្អាតសមុទ្រ ការពារបរិស្ថាន»
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជាបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong (វៀតណាម)
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជាបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong (វៀតណាម)

ក្នុងជំនួបនេះ លោក Vo Van Minh បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Duong។ លោកបានឲ្យដឹងថា នាពេលកន្លងមកនេះ ខេត្ត Binh Duong តែងតែយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយមូលដ្ឋានរបស់កម្ពុជា ចូលរួមចំណែកពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជា។

លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Binh Duong ដែលបានចំណោយពេលវេលាទទួលស្វាគមន៍គណៈប្រតិភូ។ លោកក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម ហើយថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រដ៏មានតម្លៃរបស់វៀតណាមចំពោះកម្ពុជា។ លោក ហួត ហាក់ បានស្នើឲ្យស្ថាប័នអធិការកិច្ចខេត្ត Binh Duong ចងសម្ព័ន្ធមេត្រីភាពជាមួយភ្នាក់ងារអធិការកិច្ចនៃខេត្តក្រុងរបស់កម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

លោក Vo Van Minh បានវាយតម្លៃចំពោះសំណើរបស់លោករដ្ឋមន្ត្រីអធិការកិច្ចកម្ពុជា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នអធិការកិច្ចខេត្ត Binh Duong និងភ្នាក់ងារអធិការកិច្ចមូលដ្ឋានកម្ពុជា ហើយចាត់ទុកថា ការចងសម្ព័ន្ធមេត្រីភាពនេះនឹងជួយដល់ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរមានឱកាសចែករំលែកបទពិសោធន៍អំពីការងារអធិការកិច្ច ចូលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងផ្នែកអធិការកិច្ចនៃប្រទេសទាំងពីរ៕

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

នគរបាលខេត្ត Binh Phuoc (វៀតណាម) ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នគរបាលខេត្ត Binh Phuoc (វៀតណាម) ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ

នាថ្ងៃទី ៤ ខែមេសា គណៈប្រតិភូនគរបាលខេត្ត Binh Phuoc បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា