Trending now

វៀតណាមលើកដំបូងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងចៅក្រមតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ

06:10 | 16/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញាស្តីពីច្បាប់សមុទ្រ (UNCLOS) លើកទី ៣៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ញូវយ៉ក) លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេស ប្រធានគណៈប្រតិភូវៀត​ណាម​អញ្ជើញជាអធិបតីនៃសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ " កម្រិតទឹកសមុទ្រហក់ឡើងក្នុងតំបន់ប៉ាស៊ីហ្វិក៖ ស្ថានភាពជាក់ស្ដែង រាល់បញ្ហាច្បាប់ និងការវាយតម្លៃក្នុងក្របខ័ណ្ឌច្បាប់សមុទ្រ" និងជំនួបប្រចាំឆ្នាំរបស់ក្រុមមិត្តអនុសញ្ញាច្បាប់សមុទ្រក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃអនុសញ្ញានេះចូលជាធរមាន។

ពណ៌វៀតណាមក្នុងពិព័រណ៍ពាណិជ្ជកម្មនិងម្ហូបអាហារអាស៊ាន ឆ្នាំ ២០២៤ ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសចូលរួមសិក្ខាសាលា
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសចូលរួមសិក្ខាសាលា

ហើយទន្ទឹមនឹងនោះ វៀតណាមក៏បានប្រកាសឧទ្ទេសនាមលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិកាវិទ្យាស្ថានសមុទ្រខាងកើត នៃបណ្ឌិតសភាការទូតវៀតណាមឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាចៅក្រមតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦-២០៣៥ ។

សិក្ខាសាលាអន្តរជាតិស្តីពីកម្រិតទឹកសមុទ្រហក់ឡើងក្នុងក្របខ័ណ្ឌច្បាប់សមុទ្រដែលរៀបចំដោយវៀតណាមសហការជាមួយប្រទេសសមាជិកមួយចំនួននៃក្រុមមិត្ត UNCLOS រួមមាន៖ ហ្វីជី ឥណ្ឌូនេស៊ី នូវែលសេឡង់ និងអូម៉ង់ អញ្ជើញជាសហអធិបតី ដោយមានការចូលរួមជួយឧបត្ថម្ភពីអូស្ត្រាលី កាណាដា អាល្លឺម៉ង់ ហ្វីលីពីន និងសិង្ហបុរី។ ប្រតិភូជាង ១០០ នាក់ អ្នកជំនាញខាងច្បាប់សមុទ្រមកពីជាង ៦០ ប្រទេស អ្នកប្រាជ្ញ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនបានចូលរួមសិក្ខាសាលា​នេះ។

ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ UNCLOS ចំពោះការអភិវឌ្ឍន៍ច្បាប់អន្តរជាតិ។ ក្នុងតួនាទីជា "រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ" UNCLOS គឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយបំផុតដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ ហើយជាមូលដ្ឋានសម្រាប់បណ្ដាប្រទេសសហប្រតិបត្តិការក្នុងការគ្រប់គ្រងមហាសមុទ្រប្រកបដោយសណ្តាប់ធ្នាប់ និងចីរភាព។

* នាថ្ងៃទី ១៣ មិថុនា លោក Nguyen Minh Vu បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីរំលឹកខួបលើកទី ១២៥ នៃទិវាបង្កើតតុលាការអាជ្ញាកណ្តាល (PCA) ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ (ហូឡង់)៕

ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា ឥទ្ធិពលវិជ្ជមានពីការធ្វើការយាមល្បាតរួមរវាងកងទ័ពជើងទឹកវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ ២៥១ កងពលតូចលេខ ១២៧ តំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែយោធាតំបន់លេខ ៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។

ស្វែងយល់ពីមហោស្រពពន្លឺនៅមហោស្រពសិល្បៈអន្តរជាតិ Hue ស្វែងយល់ពីមហោស្រពពន្លឺនៅមហោស្រពសិល្បៈអន្តរជាតិ Hue

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍មហោស្រពសិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ នាយប់ថ្ងៃទី ១១ មិថុនា កម្មវិធីពិធីបុណ្យពន្លឺបានប្រារព្ធឡើងនៅសួន Thai Binh Lau និង Thieu Phuong (Hue Citadel) ទាក់ទាញប្រជាជន និងគ្រួសារភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជា​ស្នើ​វិធីសាស្ត្រ​បី​យ៉ាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ
កងទ័ពឡាវ-វៀតណាម-កម្ពុជាឯកភាពលើខ្លឹមសារសហប្រតិបត្តិការចំនួន៥
ប្រទេសថៃមានបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា