Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់កុមារ ជនពិការ និងយុទ្ធជនពិការនៅខេត្ត Quang Binh

18:19 | 02/06/2024

លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកនៅមជ្ឈមណ្ឌលនេះឱ្យព្យាយាមជានិច្ច តស៊ូ និងប្តេជ្ញាចិត្ត ដើម្បីជម្នះលើគ្រប់ស្ថានភាពលំបាក។

កុមារ​ជួបការលំបាកនៅ​ក្នុង​ខេត្ត Quang Binh ទទួល​បានការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF Earthworm Foundation បានដាំដើមឈើនៅក្នុងតំបន់ចំនួន ៥០,០០០ ដើមដើម្បីជួយខេត្ត Quang Binh ស្ដារឡើងវិញនូវទេសភាពអេកូឡូស៊ីរបស់ខ្លួន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កុមារ និងជនពិការនៅមណ្ឌលការងារសង្គមខេត្ត Quang Binh
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កុមារ និងជនពិការនៅមណ្ឌលការងារសង្គមខេត្ត Quang Binh

នារសៀលថ្ងៃទី ២ មិថុនា នៅខេត្ត Quang Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់កុមារ និងជនពិការនៅមណ្ឌលការងារសង្គមខេត្ត Quang Binh ដែលជាកន្លែងចិញ្ចឹមបីបាច់ ថែរក្សាមុខសញ្ញាចំនួន ៨០នាក់ ជាជនងាយរងគ្រោះ ជនពិការ និងកុមារមានស្ថានភាពលំបាក។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកនៅមជ្ឈមណ្ឌលនេះឱ្យព្យាយាមជានិច្ច តស៊ូ និងប្តេជ្ញាចិត្ត ដើម្បីជម្នះលើគ្រប់ស្ថានភាពលំបាក។

នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ លោក Nguyen Quang An អាយុ ៨៤ ឆ្នាំ នៅសង្កាត់ Nam Ly ទីក្រុង Dong Hoi ខេត្ត Quang Binh។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនាភូមិ My Ha ឃុំ My Thuy ស្រុក Le Thuy លើកទឹកចិត្តឲ្យប្រជាជនសាមគ្គីគ្នាកសាងជនបទថ្មី ជាពិសេសកសាងជីវភាពវប្បធម៌។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ជនបទដោយគោលនយោបាយ “កសិកម្មបី” ទន្ទឹមនឹងនោះមានការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ចនិងវប្បធម៌ ធានាបរិស្ថាន និងសុខុមាលភាពសង្គម; មានបំណងចង់ឲ្យប្រជាជននឹងបន្តឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំងកសាងជីវភាពគ្រួសារនីមួយៗ និងកសាងមាតុភូមិដ៏សម្បូរបែប និងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

Earthworm Foundation បានដាំដើមឈើនៅក្នុងតំបន់ចំនួន ៥០,០០០ ដើមដើម្បីជួយខេត្ត Quang Binh ស្ដារឡើងវិញនូវទេសភាពអេកូឡូស៊ីរបស់ខ្លួន Earthworm Foundation បានដាំដើមឈើនៅក្នុងតំបន់ចំនួន ៥០,០០០ ដើមដើម្បីជួយខេត្ត Quang Binh ស្ដារឡើងវិញនូវទេសភាពអេកូឡូស៊ីរបស់ខ្លួន

យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានអនុម័តលើជំនួយចំនួន ៩២០ លានដុងសម្រាប់គម្រោង "គាំទ្រប្រភេទដើមឈើនៅក្នុងតំបន់និងដើម្បីស្ដារទេសភាពអេកូឡូស៊ីនៅតំបន់អភិរក្សធម្មជាតិ Dong Chau - Khe Nuoc Trong ខេត្ត Quang Binh"។

ខេត្ត ​Quang Binh៖ ខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅសមុទ្រ ខេត្ត ​Quang Binh៖ ខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅសមុទ្រ

បន្ទាប់ពីខិតខំប្រឹងប្រែងស្វែងរកសមាជិកនាវិកនៅលើទូកនេសាទពីរគ្រឿងនៅខេត្ដ Quang Binh វៀតណាមដែលត្រូវលិចក្នុងសមុទ្រប្រហែលវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី ២៨ ខែមករា ទូកនេសាទផ្លាកលេខ QB 91221 TS ដោយលោក Nguyen Huu Sau ជាម្ចាស់ (កើតឆ្នាំ ១៩៧៧ ) នៅក្នុងភូមិ Ha Thon ឃុំ ...

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី