បន្ទាប់ពីខិតខំប្រឹងប្រែងស្វែងរកសមាជិកនាវិកនៅលើទូកនេសាទពីរគ្រឿងនៅខេត្ដ Quang Binh វៀតណាមដែលត្រូវលិចក្នុងសមុទ្រប្រហែលវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី ២៨ ខែមករា ទូកនេសាទផ្លាកលេខ QB 91221 TS ដោយលោក Nguyen Huu Sau ជាម្ចាស់ (កើតឆ្នាំ ១៩៧៧ ) នៅក្នុងភូមិ Ha Thon ឃុំ Bao Ninh ទីក្រុង Dong Hoi (ខេត្ដ Quang Binh) នៅពេលកំពុងធ្វើនេសាទក្នុងដែនសមុទ្រដែលមានចំងាយប្រហែល ១៨ ម៉ាយ ពីភាគឦសានទីក្រុង Da Nang បានរកឃើញសពម្នាក់ដែលកំពុងអណ្តែតក្នុងដែនសមុទ្រ។
![]() |
![]() |
![]() |
រូបថតឧទាហរណ៍ |
តាមរយៈការត្រួតពិនិត្យបានកំណត់ថា ជាសពលោក Pham Ngoc Lam (កើតឆ្នាំ១៩៧៤) នៅឃុំ Bao Ninh ជាម្ចាស់ទូកនេសាទផ្លាកលេខ TH 90208 TS ។
មុននេះ នៅវេលាម៉ោង ៨ និង១៥ នាទីព្រឹកថ្ងៃទី២៦ ខែមករា ទូកនេសាទផ្លាកលេខ TH 90208 TS បានលិចនិងដាច់ការទាក់ទង ខណៈកំពុងធ្វើនេសាទនៅចំងាយប្រហែល ៦០ម៉ាយល៍ ប៉ែកភាគអាគ្នេយ៍ពីច្រកទ្វារសមុទ្រ Nhat Le ដែលក្នុងទូកនេសាទមាននាវិក៤នាក់ រួមមាន៖ លោក Pham Ngoc Lam, Nguyen Thanh Tung, Nguyen Xuan Huong, Dao Van Thuan ។
នៅម៉ោងប្រហែល ២ រសៀល ថ្ងៃទី ២៦ ខែមករា ទូកនេសាទផ្លាកលេខ TTH 92345 TS ដែលកំពុងប្រតិបត្តិការនៅជិតនោះបានជួយសង្គ្រោះសមាជិកនាវិកពីរនាក់គឺលោក Nguyen Thanh Tung និងលោក Nguyen Xuan Huong។ នៅថ្ងៃដដែល ថ្ងៃទី ២៦ ខែមករា នាវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ទូកនេសាទផ្លាកលេខ QB 91205 TS ដោយលោក Dao Xuan Nhat ធ្វើជាម្ចាស់ (កើតឆ្នាំ ១៩៩៧ នៅឃុំ Bao Ninh) បានលិចក្នុងដែលសមុទ្រមានចម្ងាយប្រហែល ៥៦ ម៉ាយពីច្រកទ្វារសមុទ្រ Nhat Le ។ ដល់វេលាម៉ោង ៣ និង ៤៥ នាទីទៀបភ្លឺ ទូកនេសាទផ្លាកលេខ QB 91889 TS បាន ជួយសង្គ្រោះមនុស្សចំនួន ៦ នាក់ ។ បច្ចុប្បន្ន សមាជិកនាវិកម្នាក់នៅលើទូកនេសាទផ្លាកលេខ QB 91205 TS ឈ្មោះ Dao Van Ba (កើតឆ្នាំ ១៩៩៩ នៅឃុំ Bao Ninh) កំពុងបាត់ខ្លួន។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Binh បានបញ្ជាឱ្យបណ្ដាអង្គភាពសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕
មតិពីមិត្តអ្នកអាន