Trending now

ថ្នាក់​អក្ខរកម្ម​ខ្មែរ​រួម​ចំណែក​លើក​កម្ពស់​សាមគ្គីភាព​និង​ការ​ចង​សម្ព័ន្ធភាព​រវាង​ប្រជាជន​វៀតណាម​និង​កម្ពុជា

06:07 | 01/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៣ ខែមិថុនា បញ្ជាការដ្ឋានអង្គភាពទ័ពលេខ១៥ បានឲ្យដឹងថា អង្គភាពកំពុងសហការជាមួយអាជ្ញាធរស្រុកអណ្តូងមាស (ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា) ដើម្បីរៀបចំថ្នាក់រៀនអក្សរខ្មែរសម្រាប់កុមារនៅមូលដ្ឋាន។

ស្រាវជ្រាវ​បង្កើត​សមាគម​ទំនាក់ទំនង និង​សមាគម​សាច់ញាតិ​ជាមួយ​ជនជាតិ​វៀតណាម​នៅឯ​បរទេស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ Dong Nai លើក​កម្ពស់​ភាព​ភ្លោះ​រវាង​ហាណូយ និង​ការ៉ាកាស (វ៉េណេស៊ុយអេឡា)
កុមារកម្ពុជារំភើបចិត្តក្នុងការចូលរួមថ្នាក់រៀន
កុមារកម្ពុជារំភើបចិត្តក្នុងការចូលរួមថ្នាក់រៀន

តាមនោះ ក្នុងខែឧសភា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ សិស្សដែលត្រៀមចូលរៀនថ្នាក់ទី១ និងកុមារមិនចេះអក្សរចំនួន ១១០ នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានបង្រៀនដោយអ្នកបកប្រែនៃអង្គភាពទ័ពលេខ១៥។

ស្រុកអណ្តូងមាស ជាតំបន់ឈរជើង និងបំពេញភារកិច្ចរបស់សាខាកម្ពុជា (ក្រុមហ៊ុនលេខ៧៥ អង្គភាពទ័ពលេខ១៥)។ នេះក៏ជាតំបន់មានស្ថានភាពលំបាកនៃប្រទេសកម្ពុជា ហើយកុមារជាច្រើនមិនចូលសាលាមត្តេយ្យ និងមិនចេះអក្សរ។ ដូច្នេះហើយ ថ្នាក់រៀនដ៏មានប្រយោជន៍ និងអត្ថន័យនេះ ជួយកុមារដែលមិនចេះអក្សរ និងកុមារត្រៀមចូលរៀនថ្នាក់ទី ១ ឲ្យចេះអក្សរខ្មែរ។

ថ្នាក់រៀននេះក៏បានចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងការតភ្ជាប់រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀត​ណាម-កម្ពុជានិយាយរួម និងរវាងអាជ្ញាធរ ប្រជាជននៃប្រទេសកម្ពុជាជាមួយអង្គភាពទ័ពលេខ១៥ និយាយដោយឡែក។ ទន្ទឹមនឹងនោះ ជួយដល់បិតាមាតាដែលជាកម្មករ កម្មការិនីនៃសាខានៅកម្ពុជា (ក្រុមហ៊ុនលេខ ៧៥) និងប្រជាពលរដ្ឋស្ងប់ចិត្តក្នុងការផលិតកម្ម៕

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព

ប្រទេសវៀតណាមមានព្រំប្រទល់ដីគោកជាប់ជាមួយប្រទេសចំនួនបីគឺ ចិន ឡាវ និងកម្ពុជា។ នៅខ្សែព្រំដែនទាំងបី ប៉ុស្តិ៍ការពារព្រំដែន មូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែន សុទ្ធតែមានទំនាក់ទំនងស្និទ្ធស្នាលជិតស្និទ្ធ។ ទំនាក់ទំនងល្អនោះបាន និងកំពុងត្រូវបានពូនជ្រំដើម្បីឱ្យភាគីទាំងពីររួមគ្នារក្សា លើកស្ទួយ និងកសាងជីវភាពរស់នៅដ៏ល្អប្រសើរ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាបក្ស លោក To Lam
ទីក្រុងហាណូយបង្កើនការផ្លាស់ប្តូរប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយអាហ្វ្រិកខាងត្បូង
វៀតណាមស្វែងរកឱកាសដើម្បីបង្កើនការនាំចូលផលិតផលកសិកម្ម ព្រៃឈើ និងនេសាទពីសហរដ្ឋអាមេរិក
រួមចំណែកបង្កើត "ប្រព័ន្ធអេកូឡូស៊ីភាសាវៀតណាមជាសកល"
នគរបាលប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ