Trending now
សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)៖

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពលករចំណាកស្រុក

16:31 | 24/05/2024

នារសៀលថ្ងៃទី ២៣ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត។

វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa
វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព វៀតណាមមានបំណងចង់សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត
សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូបានពិភាក្សា ចែក រំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីគោលនយោបាយថ្មីសម្រាប់ដំណាក់កាល ២០១៩-២០២៤ បទពិសោធន៍ និងមេរៀនទទួលបានក្រោយ រយៈពេលប៉ុន្មានឆ្នាំត្រូវបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan បានជម្រាបជូនរដ្ឋមន្ត្រី CLMTV អំពីការផ្លាស់ប្តូថ្មីក្នុងគោលនយោបាយរបស់វៀត ណាមនាប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគ្រប់គ្រងពលករបរទេសដែលមកធ្វើការនៅ វៀតណាម ក៏ដូចជាច្បាប់ស្តីពីពលករវៀតណាមដែលកំពុងធ្វើការនៅបរទេសផងដែរ។

អនុរដ្ឋមន្ត្រី លោក Nguyen Ba Hoan បានអះអាងថា៖ “វៀតណាម ប្តេជ្ញាសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសផ្សេងៗក្នុងការគ្រប់គ្រងពលករចំណាកស្រុកឆ្លងដែនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការលើកកម្ពស់សមត្ថភាពក្នុងការផ្លាស់ប្តូរ និងឆ្ពោះទៅរកការធានារ៉ាប់រងសង្គមអន្តរប្រតិបត្តិការនាពេលអនាគត។ យើងក៏សង្ឃឹមផងដែរថា យន្តការកិច្ចសហប្រតិបត្តិការការងារកម្រិតរដ្ឋមន្ត្រីនៃប្រទេស CLMTV នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងបរិយាកាសសន្តិភាពសម្រាប់វិបុលភាពរួមនៃតំបន់”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស