Trending now

កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang

19:51 | 20/05/2024

នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីក្រុង Ha Giang គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងសមាគមទេសចរណ៍វៀតណាមរៀបចំសិក្ខាសាលា “កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang ក្នុងដំណាក់កាលថ្មី"។

សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ការធ្វើឌីជីថលសារមន្ទី បង្ហាញយ៉ាងរស់រវើកនូវភាពស្រស់ស្អាតរបស់ Ha Giang ដល់ភ្ញៀវទេសចរណ៍ ការធ្វើឌីជីថលសារមន្ទី បង្ហាញយ៉ាងរស់រវើកនូវភាពស្រស់ស្អាតរបស់ Ha Giang ដល់ភ្ញៀវទេសចរណ៍
ទិដ្ឋភាពនៃសិក្ខាសាលា។
ទិដ្ឋភាពនៃសិក្ខាសាលា។

ខេត្ត Ha Giang នៅភាគខាងជើងប្រទេសវៀតណាម មានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ ខេត្តបានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ ខ្ពង់រាបថ្ម Dong Van នឹងត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ ដោយទាក់ទាញភ្ញៀវទេសចរចំនួន ៥ លាននាក់ក្នុងមួយឆ្នាំ។

តាមរយៈការធ្វើអាជីវកម្មតម្លៃស្នូល ផលិតផលទេសចរណ៍វិសេសវិសាល តាមទិសបៃតង និងនិរន្តរភាព ... បានបង្ហាញថា Ha Giang គឺជាគោលដៅទេសចរណ៍ទើបលេចចេញនៅតំបន់អាស៊ី តាមនោះ កំណត់ទីតាំងទេសចរណ៍របស់ខេត្តនៅលើផែនទីទេសចរណ៍វៀតណាមនិងពិភពលោក។

លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “Ha Giang ផ្តោតសំខាន់លើការអភិរក្សតម្លៃវប្បធម៌ប្រពៃណី និងរក្សាបេតិកភណ្ឌដែលធម្មជាតិបានផ្តល់ជូន Ha Giang ជាពិសេសគឺសួនឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van។ បច្ចុប្បន្ននេះ យើងបានរក្សាពិធីបុណ្យប្រពៃណីសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលមក Ha Giang ទទួលបានបទពិសោធន៍។ នេះជាវិធីសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ Ha Giang” ។

យោងតាមលោកបណ្ឌិត Vu Nam ដេប៉ាតឺម៉ង់ទេសចរណ៍ និងសណ្ឋាគារ នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា Ha Giang ត្រូវការត្រៀមខ្លួនឱ្យបានល្អទាក់ទងនឹងធនធានមនុស្ស; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុក ទីរួមស្រុក និងគោលដៅទេសចរណ៍នានា ដើម្បីបង្កើតលំហទេសចរណ៍វិសេសវិសាល ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ Ha Giang ត្រូវអភិវឌ្ឍហើយស្នើផែនការនិងគោលការណ៍ថ្មីថ្មោង ស្របតាមនិន្នាការអភិវឌ្ឍន៍៖ “Ha Giang ត្រូវយកចិត្តទុកដាក់លើតម្លៃខុសប្លែក បើធៀបនឹងតំបន់ផ្សេងទៀតក្នុងប្រទេស និងពិភពលោក។ ក្នុងការកសាងផលិតផលទេសចរណ៍ Ha Giang ត្រូវបង្កើត “អារម្មណ៍ខុសប្លែក” ដើម្បីឱ្យភ្ញៀវទេសចរជ្រើសរើស និងទិញផលិតផលទេសចរណ៍ក្នុងស្រុក។ តាមនោះ ផលិតផលទេសចរណ៍មានភាពទាក់ទាញ និងតម្លៃកាន់តែខ្ពស់; ភ្ញៀវទេសចរកាន់តែច្រើននឹងជ្រើសរើសមកកាន់ទីនេះ និងបង្កើតការប្រកួតប្រជែងសម្រាប់ទេសចរណ៍ Ha Giang”។

នៅក្នុងសិក្ខាសាលានេះដែរ ខេត្ត Ha Giang និង Cao Bang បានទទួលស្គាល់ផលិតផលទេសចរណ៍តភ្ជាប់រវាងឧទ្យានភូគព្ភសាស្ត្រសកល ខ្ពង់រាបថ្ម Dong Van (ខេត្ត Ha Giang) និងឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc Cao Bang (ខេត្ត Cao Bang)។ ផលិតផលនេះសំដៅជំរុញការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ខង់សម្ព័ន្ធរវាងមូលដ្ឋានទាំងពីរ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា