Trending now

គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា

13:19 | 26/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមេសា ក្រុមបេសកកម្មដឹកនាំដោយលោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Gia Lai បានជួបពិភាក្សាជាមួយគណៈកម្មការជំនាញនៃខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ។

បន្តរក្សាទំនាក់ទំនងអ្នកជិតខាង មិត្តភាព និងស្ថិរភាពរវាងខេត្ត Gia Lai និង ខេត្តព្រះវិហារ បន្តរក្សាទំនាក់ទំនងអ្នកជិតខាង មិត្តភាព និងស្ថិរភាពរវាងខេត្ត Gia Lai និង ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Gia Lai (វៀតណាម) គណៈប្រតិភូខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Gia Lai (វៀតណាម)
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា

កិច្ចពិភាក្សានេះត្រូវបានរៀបចំក្នុងបំណងឯកភាពលើផែនការរៀបចំពិធីបង្សុកូល និងពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលស្វែងរក និងប្រមូលផ្តុំក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ ដោយក្រុម K៥២ (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai)។

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោកស្រី Nguyen Thi Thanh Lich បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្ត គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានជួយគាំទ្រក្រុម K៥២ បំពេញភារកិច្ច។ ចាប់ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្ន ក្រុមបានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ១,៤៨៩ អដ្ឋិធាតុ។ ក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ក្រុមបានស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីចំនួន ២១ អដ្ឋិធាតុ។

លោកស្រី Nguyen Thi Thanh Lich មានបំណងចង់បន្តទទួលបានជំនួយពីអាជ្ញាធរ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីការស្រាវជ្រាវ និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Gia Lai បានប្រគល់ថវិកាឧបត្ថម្ភដល់ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ (ខេត្តនីមួយៗទទួលបានថវិកា ១,០០០ ដុល្លារ) ដើម្បីរៀបចំពិធីនានា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស