Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៤

12:25 | 07/04/2024 យោងតាមការសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ប្រទេសវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Tran Dong Thanh អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នាយទាហាន នាយទាហានរង ពលទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រទេសកម្ពុជា។

បញ្ជាការដ្ឋានយោធាខេត្ត Long An (កងទ័ពប្រជាជនវៀតណាម) ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តព្រៃវែង បញ្ជាការដ្ឋានយោធាខេត្ត Long An (កងទ័ពប្រជាជនវៀតណាម) ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តព្រៃវែង
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ប្រគល់ផ្ទាំងគំនូរជូនថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ប្រគល់ផ្ទាំងគំនូរជូនថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

ក្នុងជំនួប ភាគីទាំងពីរបានឯកភាពវាយតម្លៃថា៖ ចាប់ពីឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន អង្គភាពទាំងពីរបានតែងតែជួបប្រជុំគ្នា ផ្លាស់ប្តូរ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យបានល្អ; នាយទាហាន នាយទាហានរង និងពលទាហានបានមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រពៃណីរបស់ជាតិមាតុភូមិ និងអង្គភាពរបស់គ្នាទៅវិញទៅមក។ អង្គភាពទាំងពីរតែងតែខិតខំរក្សា ពូនជ្រំ កសាង និងពង្រីកទំនាក់ទំនងប្រពៃណីល្អដោយឥតឈប់ឈរ តាមរយៈសកម្មភាពជាក់លាក់ជាច្រើន រួមចំណែកកសាងចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ដែលបានចាត់តាំងគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានជម្រាបជូនអំពីលទ្ធផលសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាស្ថិរភាពនយោបាយក្នុងខេត្ត។ ក្នុងរយៈពេលកន្លងមក តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ ថែទាំ និងជួយដល់ជីវភាពរស់នៅខាងស្មារតីរបស់អាណិកជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្ត។

ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៤ ដែលផ្តោតលើខ្លឹមសារដូចតទៅ៖ ពង្រឹងការផ្លាស់ប្តូរព័ត៌មាន; ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសុខុមាលភាពសង្គម កសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ។ល៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស