Trending now

បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា

22:56 | 28/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

អនុវត្តផែនការស្តីពីការធ្វើ “លំហាត់សមយុទ្ធពេទ្យយោធារវាងកងទ័ពនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា” ក្នុងកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី ១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែវិច្ឆិកា នៅកងវរសេនាធំលេខ ៩៩០ បញ្ជាការដ្ឋានយោធាខេត្ត Kon Tum ប្រទេសវៀតណាម (យោធភូមិភាគទី៥) បានបើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។

នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ៖ វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា និងមីយ៉ាន់ម៉ាឆ្នាំ ២០២៣ នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ៖ វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា និងមីយ៉ាន់ម៉ាឆ្នាំ ២០២៣
ពិនិត្យការត្រៀមរៀបចំជំនួបមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជានៅខេត្ត Kon Tum (វៀតណាម) ពិនិត្យការត្រៀមរៀបចំជំនួបមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជានៅខេត្ត Kon Tum (វៀតណាម)
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា

ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ឯក Le Thanh Ton អនុប្រធាននាយកដ្ឋានភស្តុភារ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រពេទ្យយោធាវៀតណាម ឡាវ និងកម្ពុជា មានទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការងារជាច្រើន រួមទាំងការងារជំនួយមនុស្សធម៌ផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេទ្យយោធានៃប្រទេសទាំងបីបានរៀបចំសមយុទ្ធទ្វេភាគីជាច្រើន ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ។ សមយុទ្ធនេះគឺជាលើកទីមួយហើយ ដែលកងកម្លាំងពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា សម្របសម្រួលនិងចូលរួមសកម្មភាពជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះអន្តរជាតិ។

លោកវរសេនីយ៍ឯក Le Thanh Ton បានស្នើឱ្យប្រតិភូដែលចូលរួមក្នុងសមយុទ្ធនេះ ត្រូវស្រាវជ្រាវយ៉ាងសកម្មនូវកម្មវិធីបណ្តុះបណ្តាល រួមផ្សំការរៀនសូត្រ និងទទួលបានបទពិសោធន៍ពីប្រទេសផ្សេងៗ ដើម្បីអាចក្លាយជាគ្រូបង្ហាត់បង្រៀន; នាំយកនូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនមករៀបចំ និងចូលរួមក្នុងការបណ្តុះបណ្តាលមន្ត្រី និងបុគ្គលិកពេទ្យយោធាផ្សេងទៀត។

បន្ទាប់ពីពិធីបើក វគ្គបណ្តុះបណ្តាលបានធ្វើឡើងជាមួយនឹងខ្លឹមសារដូចជា ការបណ្តុះបណ្តាលទ្រឹស្តីស្តីពីគ្រោះមហន្តរាយនិងការរៀបចំការឆ្លើយតបផ្នែកវេជ្ជសាស្ត្រក្នុងគ្រោះមហន្តរាយ; រៀបចំក្រុមពេទ្យយោធាសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ; ក្រុមសង្គ្រោះគ្រោះមហន្តរាយវេជ្ជសាស្រ្តយោធា; ក្រុមពេទ្យយោធាជួយសង្គ្រោះបន្ទាន់ផ្លូវអាកាស។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម