Trending now

នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ៖ វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា និងមីយ៉ាន់ម៉ាឆ្នាំ ២០២៣

09:46 | 21/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ភាគពាយព្យនៃប្រទេសថៃ ក្រោមការគាំពាររបស់ស្ថានទូតវៀតណាមប្រចាំនៅថៃ។ វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមធុរកិច្ចថៃ - វៀតណាមទូទាំងប្រទេសថៃ សហកការជាមួយសមាគមធុរកិច្ចវៀតណាមនៅឯបរទេស។

ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព ក៏ដូចជាកងកម្លាំងការពារជាតិ​ព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់ព្រំដែនរួមរវាងប្រទេសជិតខាង ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព ក៏ដូចជាកងកម្លាំងការពារជាតិ​ព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់ព្រំដែនរួមរវាងប្រទេសជិតខាង
បន្ថែមកម្លាំង និងអភិវឌ្ឍសាខាថ្មី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា បន្ថែមកម្លាំង និងអភិវឌ្ឍសាខាថ្មី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា
វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ប្រទេសថៃ។
វេទិកាធុរកិច្ចវៀតណាម - ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា នៅខេត្ត Udon Thani ប្រទេសថៃ។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានធ្វើការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ដើម្បីពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម តភ្ជាប់ និងបង្កើតបណ្តាញទំនាក់ទំនងរវាងធុរកិច្ចវៀតណាមជាមួយធុរកិច្ចនៃប្រទេសទាំង ៥ ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃសមាគមធុរកិច្ចវៀតណាមនៅឯបរទេស លើគ្រប់វិស័យ៖ កសិកម្ម ទេសចរណ៍ សេវាកម្ម បច្ចេកវិទ្យាខ្ពស់ ការនាំចេញ ហិរញ្ញវត្ថុ។

ទន្ទឹមនឹងនោះ វេទិកាក៏បានឧទ្ទេសនាមនិងផ្សព្វផ្សាយបរិយាកាសវិនិយោគនិងអាជីវកម្មរបស់វៀតណាម ជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់បណ្តាប្រទេសក្នុងតំបន់ ទន្ទឹមនឹងនោះរួមចំណែកអនុវត្តន៍ជាក់ស្ដែងនូវគម្រោងការណ៍របស់រដ្ឋាភិបាលស្ដីពី “កៀងគរជនវៀតណាមនៅឯបរទេសចូលរួមឧទ្ទេសនាម ប្រើប្រាស់ផលិតផលនិងអភិវឌ្ឍន៍បណ្តាញចែកចាយទំនិញវៀតណាមនៅឯបរទេស ដំណាក់កាល ២០២០-២០២៤”។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ សហគ្រាសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ៥ គឺថៃ វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien