Trending now
កិច្ចប្រជុំស្តីពីសហការត្រៀមប្រយុទ្ធដើម្បីធានាសន្តិសុខ និងសុវត្ថិភាព សម្រាប់កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ៖

ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព ក៏ដូចជាកងកម្លាំងការពារជាតិ​ព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់ព្រំដែនរួមរវាងប្រទេសជិតខាង

11:07 | 01/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៣០ ខែតុលា នៅទីក្រុង Da Nang យោធភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំសហការត្រៀមប្រយុទ្ធធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយក្នុងឆ្នាំ ២០២៣។ លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។

កសាង​ព្រំដែន​វៀតណាម​-​ឡាវ​ប្រកបដោយ​មិត្តភាព និង​ភាតរភាព កសាង​ព្រំដែន​វៀតណាម​-​ឡាវ​ប្រកបដោយ​មិត្តភាព និង​ភាតរភាព
សមាគមនារីនៅតាម​មូលដ្ឋាន​ចែករំលែក​ព្រំដែន​វៀតណាម​និង​កម្ពុជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ សមាគមនារីនៅតាម​មូលដ្ឋាន​ចែករំលែក​ព្រំដែន​វៀតណាម​និង​កម្ពុជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ
ទិដ្ឋភាព នៃកិច្ចប្រជុំ
ទិដ្ឋភាព នៃកិច្ចប្រជុំ

អង្គប្រជុំបានស្តាប់លោកវរសេនីយ៍ឯក Vo Van Ba នាយរងសេនាធិការយោធភូមិភាគទី៥ បង្ហាញសេចក្តីព្រាងផែនការ និងការរៀបចំ សហការរវាងបណ្ដាកងកម្លាំង។ ប្រតិភូទាំងឡាយនៃស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានថ្លែងបញ្ជាក់បន្ថែមពីសកម្មភាពធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សកម្មភាពជំនួប​​ប្រាស្រ័យ​មិត្តភាពការពារជាតិ​ព្រំដែន។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai បានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់ នៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ឡាវ - កម្ពុជា លើកទីមួយ ក្នុងឆ្នាំ ២០២៣ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព ក៏ដូចជាកងកម្លាំងការពារជាតិ​ព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់ព្រំដែនរួមរវាងប្រទេសជិតខាង និងធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សកម្មភាពជំនួប​ប្រាស្រ័យទាំងនេះ។

លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai ស្នើឱ្យស្ថាប័ន និងអង្គភាពនានា ត្រូវក្តាប់ជាប់ភារកិច្ចរបស់ខ្លួន សហការយ៉ាងជិតស្និទ្ធ រៀបចំ និងអនុវត្តឱ្យបានល្អនូវរាល់ការងាររៀបចំ ទាំងការកសាងប្រព័ន្ធឯកសារ ការរៀបចំផែនការ ការហ្វឹកហាត់ផែនការឱ្យបានរលូន បន្តផ្តល់យោបល់ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ឲ្យដឹកនាំរាល់ការងាររៀបចំ និងអនុវត្តរាល់ការងារដែលបានប្រគល់ឱ្យបានល្អ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា