Trending now

សមាគមនារីនៅតាម​មូលដ្ឋាន​ចែករំលែក​ព្រំដែន​វៀតណាម​និង​កម្ពុជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ

22:19 | 28/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុង Cao Lanh សមាគមនារីខេត្ត Dong Thap (វៀតណាម) និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង បានរៀបចំសន្និសីទវាយតំលៃលទ្ធផលនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០២២ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧។

ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២
កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​
ថ្នាក់ដឹកនាំសមាគមនារីខេត្ត Dong Thap និងថ្នាក់ដឹកនាំសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ដព្រៃវែង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ -២០២៧ (រូបថត៖ vnanet.vn)
ថ្នាក់ដឹកនាំសមាគមនារីខេត្ត Dong Thap និងថ្នាក់ដឹកនាំសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ដព្រៃវែង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ -២០២៧

នាថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុង Cao Lanh សមាគមនារីខេត្ត Dong Thap (វៀតណាម) និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង បានរៀបចំសន្និសីទវាយតំលៃលទ្ធផលនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៧ - ២០២២ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧។

ថ្លែងមតិក្នុងសន្និសីទ លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសហប្រតិបត្ដិការរវាងសមាគមនារីទាំងពីរ; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ភាគីទាំងពីរនឹងបន្តរឹតចំណងទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកបន្ថែមទៀតដើម្បីធ្វើឲ្យចលនានារីកាន់តែរីកចម្រើន។ លោកក៏មានបំណងចង់ឲ្យសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើនការផ្លាស់ប្តូរមិត្តភាពជាមួយនារីខេត្ត Dong Thap ដើម្បីចែករំលែកបទពិសោធន៍លើកិច្ចការនេះ។

លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង និងជាប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រៃវែង មានប្រសាសន៍ថា ការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមាគមនារីទាំងពីរ។ ប៉ុន្តែភាគីទាំងពីរនៅតែខិតខំប្រឹងប្រែងរក្សាកិច្ចសហប្រតិបត្តិការដើម្បីកែលម្អជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីរបស់ស្ត្រី ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីនិងកុមារ; ការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ, ការទប់ស្កាតអំពើហិង្សា…។

ក្នុងរយៈពេល​ ៥ ឆ្នាំកន្លងមកនេះ យោងតាមការព្រមព្រៀងសហប្រតិបត្តិការរបស់សមាគមនារីខេត្ត Dong Thap និងខេត្តព្រៃវែង សមាគមនារីនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ឃុំនៅតាមព្រំដែនបានបង្កើនការសម្របសម្រួល និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍន៍សមាគម ។

នៅក្នុងសន្និសីទនេះ សមាគមនារីខេត្ត Dong Thap និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែងបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧។ ភាគីទាំងពីរបានឯកភាពគ្នាពង្រីកទំនាក់ទំនងដ៏ល្អប្រសើរ ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍អំពីសមិទ្ធិផលទាំងឡាយដែលសមាគមនារីនៃខេត្តទាំងពីរសម្រេចបានក្នុងការអភិវឌ្ឍន៍ប្រទេស; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វឌ្ឍនភាពរបស់ស្ត្រី; ការទប់ស្កាត់និងប្រឆាំងការជួញដូរស្ត្រី និងកុមារ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់