Trending now

ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២

14:52 | 21/09/2022

ព្រះសង្ឃ ព្រះតេជគុណ គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ដែលបានយកចិត្តទុកដាក់ និងបង្ក លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ការយល់ដឹង ទូទៅរបស់ប្រជាជនក្នុងតំបន់នាពេលកន្លងមក។

កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​
មហោស្រពខ្ពង់រាបពណ៌ស Bac Ha (វៀតណាម) នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ មហោស្រពខ្ពង់រាបពណ៌ស Bac Ha (វៀតណាម) នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២
ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២។ (រូបថត៖ TTXVN)
ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២។

ក្នុងឱកាសពិធីបុណ្យសែនដូនតា (ថ្ងៃទី ២៤-២៦ ខែកញ្ញា) របស់ជនរួមជាតិខ្មែរ តំណាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត Tra Vinh និង Bac Lieu បានរៀបចំគណៈ ប្រតិភូជាច្រើន ទៅសួរសុខទុក្ខ ប្រគល់អំណោយដល់គ្រួសារគោលនយោបាយ កម្មា ភិបាលចូលនិវត្តន៍ វត្តអារ៉ាមពុទ្ធសាសនាថេរវាទខ្មែរជាគំរូនៅមូលដ្ឋាន។ ព្រះសង្ឃ ព្រះតេជគុណ គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ដែលបានយកចិត្តទុកដាក់ និងបង្ក លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ការយល់ដឹង ទូទៅរបស់ប្រជាជនក្នុងតំបន់នាពេលកន្លងមក។ ព្រះតេជគុណ Thach Ray ប្រធាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុក Cau Ngang ខេត្ត Tra Vinh មានពុទ្ធដីកាថា៖

“ខេត្តមានការយកចិត្តទុកដាក់ដល់សាសនា ក៏ដូចជាពុទ្ធសាសនាថេរវាទខ្មែរក្នុង ឱកាសពិធីបុណ្យសែនដូនតា ដោយបាន រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខព្រះសង្ឃ ក្នុងវត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមជម្រាបជូនដំណឹងល្អថា ឆ្នាំនេះពុទ្ធបរិស័ទក្រោមជើងវត្តមានផលស្រូវល្អ បរិយាកាសទទួលអំណរបុណ្យតេតក៏មានភាពសប្បាយរីករាយយ៉ាងខ្លាំង”។

នៅខេត្ត Bac Lieu ក្រុមការងារដឹកនាំដោយលោក Le Son Hai អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ បានចុះសួរសុខទុក្ខ និងជូនពរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Bac Lieu អង្គការ និង វត្តថេរវាទខ្មែរ; ប្រគល់អំណោយដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Bac Lieu វត្តខ្មែរ ចំនួន២ ដែលមានស្នាដៃល្អក្នុងកិច្ចការជនជាតិ និង គ្រួសារគោលនយោបាយ គ្រួសារ មានស្ថានភាពលំបាកចំនួន ៣០ គ្រួ ក៏ដូចជាជូនពរព្រះសង្ឃ ព្រះតេជគុណ និង ជនរួមជាតិខ្មែរផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ