Trending now

គណៈប្រតិភូខេត្ត Ca Mau (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅកម្ពុជា

18:19 | 05/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្តដំណើរទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជន-គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Ca Mau ដឹកនាំដោយលោក Le Thanh Trieu ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការបក្សខេត្តទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោធភូមិភាគទី ៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិ។

គណៈប្រតិភូខេត្ត Dong Thap (វៀតណាម)ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តពោធិ៍សាត់ គណៈប្រតិភូខេត្ត Dong Thap (វៀតណាម)ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តពោធិ៍សាត់
កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា
លោក Le Thanh Trieu  (ឆ្វេង) ជូនអំណោយដល់តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោក Le Thanh Trieu (ឆ្វេង) ជូនអំណោយដល់តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ទទួលជួប គណៈប្រតិភូខេត្ត Ca Mau។

នៅក្នុងជំនួបទាំងនេះ លោក Le Thanh Trieu បានជម្រាបជូនអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត Ca Mau នាពេលកន្លងមក ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់របស់កងកម្លាំងប្រដាប់អាវុធខេត្ត Ca Mau និងកងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងការកសាង និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រក្សាសន្តិសុខនយោបាយ សន្តិភាព និងស្ថិរភាព។

តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាម​ខេត្ត Ca Mau លោក Le Thanh Trieu បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោធភូមិភាគទី ៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក មានសុខភាពល្អបរិបូយ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គណៈប្រតិភូខេត្ត Ca Mau ជូនអំណោយដល់យោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
គណៈប្រតិភូខេត្ត Ca Mau ជូនអំណោយដល់យោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តំណាងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានអបអរសាទរចំពោះលទ្ធផលដែលខេត្ត Ca Mau សម្រេចបានក្នុងរយៈពេលកន្លងមក។ លទ្ធផលនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរួមរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក៏ជាលក្ខខណ្ឌដ៏ល្អមួយក្នុងការជំរុញទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យរវាងមូលដ្ឋាន និងអង្គភាពនានានៃប្រទេសកម្ពុជានិងវៀតណាមផងដែរ។

តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បាន​កត់សម្គាល់ការជួយគាំទ្រពីកងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងនោះ កងកម្លាំងប្រដាប់អាវុធខេត្ត Ca Mau បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងអំឡុងឆ្នាំនៃការតស៊ូ ជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ទន្ទឹមនឹងនោះ យើងសង្ឃឹមថា នាពេលខាងមុខ ភាគីនានានឹងបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC