Trending now

ប្រទេសវៀតណាមដាក់ជូន​ UNESCO នូវសំណុំ​​ឯកសារបេតិកភណ្ឌវប្បធម៌អរូបីចំនួនពីរ

10:02 | 31/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២៩ ខែមីនា រដ្ឋាភិបាលវៀតណាមបានយល់ព្រមដាក់ជូនឯកសារ “Mo Muong ” និង “សិល្បៈចែវ” ទៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដើម្បីទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី។

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី
បេតិកភណ្ឌឯកសារចំនួនពីររបស់វៀតណាម ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោកនៃ UNESCO ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បេតិកភណ្ឌឯកសារចំនួនពីររបស់វៀតណាម ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោកនៃ UNESCO ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រទេសវៀតណាមដាក់ជូន​ UNESCO នូវសំណុំ​​ឯកសារបេតិកភណ្ឌវប្បធម៌អរូបីចំនួនពីរ
ប្រទេសវៀតណាមដាក់ជូន​ UNESCO នូវសំណុំ​​ឯកសារបេតិកភណ្ឌវប្បធម៌អរូបីចំនួនពីរ

ជាក់ស្តែង វៀតណាមបានដាក់ជូនអង្គការ UNESCO ធ្វើការពិចារណា និងដាក់បញ្ចូល “Mo Muong ” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ និង “សិល្បៈចែវ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។

Mo Muong គឺជាសកម្មភាពសម្តែងប្រជាប្រិយនៅក្នុងពិធីសាសនាដែលទាក់ទងនឹងជីវភាពជំនឿខាងវិញ្ញាណរបស់ជនជាតិ Muong ដែលបានអនុវត្តនៅខេត្ត Hoa Binh, Thanh Hoa, Ninh Binh, Phu Tho, Son La, Dak Lak និងរដ្ឋធានីហាណូយ។

ក្នុងពេលជាមួយគ្នានោះ ចែវ គឺជាសិល្បៈល្ខោនប្រជាប្រិយរបស់វៀតណាម មានលក្ខណៈមហាជន ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យប្រពៃណីដើម្បី អរព្រះគុណចំពោះអាទិទេពដែលបានប្រទានពរឲ្យមានរដូវប្រមូលផលល្អ អ្នកភូមិមានជីវភាពធូរធារ និងសម្បូរសប្បាយ ហើយសម្រាប់ប្រជាកសិករអាចប្រាស្រ័យគ្នានិងបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ។ ចែវគឺជាបេតិកភណ្ឌវប្បធម៌នៅខេត្ត Thai Binh, Ninh Binh, Ha Nam, Nam Dinh, Hai Duong, Hung Yen, Bac Ninh, Vinh Phuc, Phu Tho, Quang Ninh, Bac Giang, Thai Nguyen និង ទីក្រុង Hanoi ទីក្រុង Hai Phong៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ