យុគសម័យ - លោកឯកអគ្គរដ្ឋទូត Duong Hoai Nam បានឲ្យដឹងថា ការអភិវឌ្ឍន៍ និងសមាហរណកម្មសហគមន៍វៀតណាមនៅ Moravoslezsky បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនឹងបង្កើនរិឬទ្ធានុភាពរបស់ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក។
![]() |
ស្ពានមួយដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងសាធារណរដ្ឋឆេក |
នាថ្ងៃទី ២២ និង ២៣ មិនា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ដឹកនាំដោយឯកអគ្គរដ្ឋទូត Duong Hoai Nam បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Moravoslezsky ជួបជាមួយសហគមន៍វៀតណាម និងតំណាងធុរកិច្ចនៅមូលដ្ឋានដែលមានទីតាំងនៅប៉ែកខាងកើតបំផុតនៃសាធារណៈរដ្ឋឆែក។
ការអភិវឌ្ឍន៍ និងសមាហរណកម្មសហគមន៍វៀតណាម រួមទាំងពាណិជ្ជករវៀតណាមនៅទីនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនឹងបង្កើនឬទ្ថានុភាពរបស់ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក ដើរតួនាទីដ៏ល្អជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ គណៈកម្មាធិការប្រតិបត្តិនៃសមាគមវៀតណាមនៅ North Moravia និង Ostrava បានជូនដំណឹងដល់គណៈប្រតិភូស្ថានទូតអំពីលក្ខណៈសំខាន់ៗនៃស្ថានភាពសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ក្នុងតំបន់ ជាពិសេសសហគមន៍វៀតណាមនៅទីនេះ។
យោងតាមលោក Trinh Tan - ប្រធានសមាគមវៀតណាមនៅ North Moravia និង Ostrava សហគមន៍វៀតណាមគឺជាសហគមន៍ជនជាតិភាគតិចធំជាងគេទី ៣ ក្នុងតំបន់ដែលមានប្រជាជនប្រមាណ ១០.០០០ នាក់ នៅពីក្រោយសហគមន៍ប៉ូឡូញ និងស្លូវ៉ាគី។
ថ្នាក់ដឹកនាំសមាគមតំណាងឲ្យសហគមន៍វៀតណាមចូលរួមយ៉ាងពេញលេញក្នុងកិច្ចប្រជុំរបស់អាជ្ញាធរខេត្ត សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌ ប្រពៃណីវៀតណាម ព្រមទាំងចូលរួមព្រឹត្តិការណ៍វប្បធម៌ចម្រុះ។ ការចូលរួមរបស់សហគមន៍នៅក្នុងសកម្មភាពរួមក្នុងតំបន់ត្រូវបានទទួលស្គាល់ និងកោតសរសើរដោយអាជ្ញាធរមូលដ្ឋាន។
សមាគមក៏ជាកន្លែងប្រមូលផ្តុំសម្រាប់សមាគមជាសមាជិកដូចជា សម្ព័ន្ធសមាគមនារី សមាគមពុទ្ធសាសនិក ... ជាទៀងទាត់រៀបចំកីឡា សកម្មភាពវប្បធម៌ រៀនភាសាវៀតណាមក្នុងសហគមន៍ និងសកម្មភាពឆ្ពោះទៅមាតុប្រទេស។
លោក Trinh Tan ក្នុងនាមសហគមន៍ជនវៀតណាម ដែលមានទីតាំងនៅតំបន់ដាច់ស្រយាលបំផុតនៃសាធារណរដ្ឋឆែក លោកបានសម្តែងនូវអារម្មណ៍របស់ខ្លួននៅពេលទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីស្ថានទូត និងថ្នាក់ដឹកនាំសមាគមវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក។ .
តាងនាមគណៈប្រតិភូ លោកឯកអគ្គរដ្ឋទូត Duong Hoai Nam បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមវៀតណាមនៅ North Moravia និង Ostrava ក្នុងការប្រមូលផ្តុំនិងបង្រួបបង្រួមសហគមន៍ រៀបចំសកម្មភាពចម្រុះ ដោយហេតុនេះការអភិរក្សនិងផ្សព្វផ្សាយវប្បធម៌វៀតណាម បង្ហាញពីគោលជំហរលេចធ្លោរបស់សហគមន៍វៀតណាមក្នុងតំបន់។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា ស្ថានទូតវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតជួយឧបត្ថម្ភសមាគមវៀតណាមនៅសាធារណរដ្ឋឆែក រួមទាំងសមាគមវៀតណាមថ្នាក់ខេត្តផងដែរ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន