នាព្រឹកថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុង Rach Gia គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេលមួយឆ្នាំអនុវត្តផែនការសហប្រតិបត្តិការស្តីពីការប្រឡងប្រណាំងកសាងបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងដំណាក់កាល២០២៣-២០២៥។
![]() |
![]() |
![]() |
កិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេលមួយឆ្នាំអនុវត្តផែនការសហប្រតិបត្តិការស្តីពីការប្រឡងប្រណាំងកសាងបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងដំណាក់កាល២០២៣-២០២៥ |
ក្នុងកិច្ចប្រជុំ លោកស្រី Le Thi Ve ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានឲ្យដឹងថា ខេត្ត Kien Giang ជាខេត្តមួយក្នុងចំណោមខេត្តទាំង ១០ របស់វៀតណាម មានព្រំប្រទល់ដីគោក និងសមុទ្រជាប់ខេត្តកែប និងខេត្តកំពត ប្រទេសកម្ពុជា និងមានទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ និងមិត្តភាពជាប្រពៃណីយូរអង្វែង។ ប្រជាជនខេត្ត Kien Giang និងខេត្តកែបតែងតែរក្សាចំណងមិត្តភាពជាប្រពៃណី ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជន និងផលប្រយោជន៍ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ ថ្នាក់ដឹកនាំរណសិរ្សខេត្ត Kien Giang និងខេត្តកែបបានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារដែលបានចុះហត្ថលេខា ព្រមទាំងឃោសនាឲ្យប្រជាជនរួមគ្នាកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ខេត្តជាប់ព្រំដែនទាំងពីរសហការគ្នាក្នុងការស្វែងរក និងទប់ស្កាត់ការរត់ពន្ធឆ្លងដែន ធ្វើនេសាទខុសច្បាប់ក្នុងដែនទឹកជាប្រវត្តិសាស្ត្រ និងទប់ស្កាត់ឧបាយកលដែលបំបែកបំបាក់ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៅសងខាងព្រំដែន។
លោកស្រី Le Thi Ve សង្ឃឹមថា នាពេលខាងមុខ ថ្នាក់ដឹកនាំរណសិរ្សខេត្តទាំងពីរនឹងបន្តអនុវត្តខ្លឹមសារដែលបានចុះហត្ថលេខា រួមចំណែកកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ រណសិរ្សខេត្តទាំងពីរផ្តោតសំខាន់លើការដឹកនាំនិងផ្សព្វផ្សាយដល់ប្រជាជន បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិព្រំដែន ថែរក្សាបង្គោលព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិឆ្លងដែន រឹតចំណងសាមគ្គីភាព។ល៕
មតិពីមិត្តអ្នកអាន