Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាលើវិស័យច្បាប់យោធាការពារជាតិ

22:10 | 26/03/2024 យោងតាមការសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមីនា គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម រួមមាន នាយកដ្ឋាននីតិកម្ម នាយកដ្ឋានកងជីពល និងវិទ្យាស្ថានការពារជាតិ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Viet Dung អនុប្រធាននាយក​នីតិកម្ម​ បានអញ្ជើញ​បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបែលហ្ស៊ិកលើសន្តិសុខសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបែលហ្ស៊ិកលើសន្តិសុខសង្គម
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍បែលហ្ស៊ិកនិយាយភាសាបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍បែលហ្ស៊ិកនិយាយភាសាបារាំង
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ថតរូប​ជុំ​ជា​មួយ​ប្រតិភូ​ទាំង​ឡាយ
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ថតរូប​ជុំ​ជា​មួយ​ប្រតិភូ​ទាំង​ឡាយ

ក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម នៅថ្ងៃទី១៨ ខែមីនា លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះជំនួយដ៏មានប្រសិទ្ធភាពរបស់ក្រសួងការពារប្រទេសវៀតណាមជូនចំពោះក្រសួងការពារជាតិកម្ពុជាក្នុងគ្រប់វិស័យនិយាយរួម និងក្នុងវិស័យច្បាប់យោធា​ការពារជាតិនិយាយដោយឡែក។ ជាមួយគ្នានោះ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយក្នុងច្បាប់ការពារជាតិឆ្នាំ២០២៨ របស់វៀតណាមនឹងជួយឱ្យកម្ពុជាមានទិដ្ឋភាពទូទៅបន្ថែមទៀត រួមចំណែកជំរុញការកសាង និងសម្រេចសេចក្តីព្រាងច្បាប់ការពារជាតិកម្ពុជា។

លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ឲ្យដឹងថា នាពេលខាងមុខ កម្ពុជានឹងជំរុញការកសាង និងបញ្ចប់ប្រព័ន្ធច្បាប់យោធាការពារជាតិឱ្យបានឆាប់ រួមចំណែកបង្កើនកម្លាំងសម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីការពារប្រទេសជាតិ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារ គណៈប្រតិភូបានជួបធ្វើការជាមួយនាយកដ្ឋាននីតិកម្មក្រសួងការពារជាតិ និងបង្ហាញអំពីច្បាប់ការពារជាតិវៀតណាមនៅសកលវិទ្យាល័យការពារជាតិ និងសាលានាយទាហានសកម្ម។

តាមលោកវរសេនីយ៍ឯក Nguyen Viet Dung ដំណើរទស្សនកិច្ចលើកនេះ ក្នុង​បំណងអនុវត្ត​ជាក់ស្តែង​នូវ​ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ជួយគាំទ្រក្រសួងការពារជាតិកម្ពុជាក្នុងការស្រាវជ្រាវច្បាប់ការពារជាតិរបស់វៀតណាម រួមចំណែករក្សា និងពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការក្រោមពាក្យស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង” រវាងរដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម