Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបែលហ្ស៊ិកលើសន្តិសុខសង្គម

10:57 | 25/02/2023 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច អនុរដ្ឋមន្ត្រី លោកLe Van Thanh បានជួបពិភាក្សាការងារជាមួយលោក Karl Van Den Bossche ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្របែលហ្សិក នៅវៀតណាម។

បែលហ្ស៊ិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម បែលហ្ស៊ិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍បែលហ្ស៊ិកនិយាយភាសាបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍បែលហ្ស៊ិកនិយាយភាសាបារាំង
អនុរដ្ឋមន្ត្រី Le Van Thanh បានជួបពិភាក្សាការងារជាមួយលោក Karl Van Den Bossche ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម។
អនុរដ្ឋមន្ត្រី លោក Le Van Thanh បានជួបពិភាក្សាការងារជាមួយលោក Karl Van Den Bossche ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម។

នៅក្នុងជំនួបនេះ អនុរដ្ឋមន្រ្តីលោក Le Van Thanh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និងបែលហ្សិកលើគ្រប់វិស័យ៖ សេដ្ឋកិច្ច សង្គម នយោបាយ ការពារជាតិ និងសន្តិសុខ។ តាមរយៈដំណើរការនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន ជាពិសេសទំនាក់ទំនងការងារ និងសង្គមកាន់តែជិតស្និទ្ធថែមទៀត។

ដោយឈរលើមូលដ្ឋាននោះ អនុរដ្ឋមន្ត្រីលោក Le Van Thanh សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានលើកកំពស់ ដើម្បីបញ្ជាក់ពីតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ជាពិសេសជំរុញទំនាក់ទំនងក្នុងវិស័យសន្តិសុខសង្គមឱ្យកាន់តែរ៉ឹងមាំ។ ក្នុងនោះ វៀតណាម និងបែលហ្ស៊ិកនឹងចុះអនុស្សាររណៈយោគយល់គ្នាស្តីពីសន្តិសុខសង្គម រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរកម្មករជំនាញ ការធានារ៉ាប់រងសង្គម ជំនួយសង្គមជាដើម។

ដោយសង្កត់ធ្ងន់លើគុណសម្បត្តិរបស់វៀតណាមក្នុងការដាំដុះដំណាំកសិកម្មដូចជា កាកាវ កាហ្វេ អនុរដ្ឋមន្ត្រីបានជូនពរឱ្យបែលហ្ស៊ិក និងអឺរ៉ុបជួយឧបត្ថម្ភវៀតណាមក្នុងវិស័យកសិកម្ម និងមានរោងចក្រកែច្នៃកសិកម្ម ដើម្បីប្រែក្លាយផលិតផលកសិកម្មទាំងនោះទៅជាផលិតផលមានតម្លៃនៅលើទីផ្សារ។

ក្នុងឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបែលហ្ស៊ិក ឯកអគ្គរដ្ឋទូតបានអញ្ជើញវៀតណាមចូលរួម និងណែនាំសមិទ្ធិផលរបស់ខ្លួនស្តីពីការងារសមរម្យសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសន្និសីទពិសេសនៅអង្គការសហប្រជាជាតិនៅទីក្រុង New York។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងបន្តគាំទ្រ និងចែករំលែកជាមួយវៀតណាមនូវបទពិសោធន៍របស់បែលហ្សិកក្នុងវិស័យសន្តិសុខសង្គម រួមចំណែកពង្រឹងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក