Trending now

បែលហ្ស៊ិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

08:07 | 03/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

បែលហ្ស៊ិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោក Karl Van Den Bossche ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំវៀតណាម បានសង្កត់ធ្ងន់ដូច្នេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ។

ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
ហុងឌូរ៉ាសមានបំណងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហុងឌូរ៉ាសមានបំណងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន
លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន

យោងតាមលោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានឲ្យដឹងថា វៀតណាមនិងបែលហ្សិក កំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ -២០២៣) និងរំលឹកខួបទី ៥ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម (២០១៨-២០២៣) ក្នុងឆ្នាំ ២០២៣។ ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យ ជាពិសេសខាងនយោបាយ-ការទូត ពាណិជ្ជកម្ម កសិកម្ម...។ ក្នុងវិស័យពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EU)-វៀតណាម (EVFTA) បានរួមចំណែកជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងបែលហ្ស៊ិក និងវៀតណាម។

លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនបែលហ្ស៊ិកជាច្រើនដែលកំពុងដំណើរការនៅក្នុងប្រទេសវៀតណាម ដូចជាសម្ព័ន្ធក្រុមហ៊ុន Puratos Grand-Place ដែលជាក្រុមហ៊ុនផលិតសូកូឡានៅប្រទេសវៀតណាម ឬ អង្គការក្រៅរដ្ឋាភិបាល Rikolto របស់បែលហ្ស៊ិក ដែលកំពុងជួយទ្រទ្រង់ប្រជាកសិករដាំកាកាវចំនួន ៤,០០០ នាក់ នៅវៀតណាម... គោលដៅរបស់អាជីវកម្មបែលហ្ស៊ិកគឺផ្គត់ផ្គង់ឱ្យវៀតណាមនូវផលិតផលដែលគុណភាពខ្ពស់ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក និងទីផ្សារផ្សេងទៀត។

ក្នុងវិស័យកម្ចាត់សារធាតុគីមីពុល Dioxin នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុន Belgian Haemers កំពុងចូលរួមគម្រោងសាកល្បងកម្ចាត់សារធាតុគីមីពុល Dioxin នៅអាកាសយានដ្ឋាន Bien Hoa។ សកម្មភាពពិសោធន៍បានបង្ហាញថា បច្ចេកវិទ្យាសម្រាប់ការកម្ចាត់សារធាតុគីមីពុល Dioxin ដែលបានជ្រាបចូលក្នុងដីគឺជាដំណោះស្រាយល្អនិងមានប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា បែលហ្ស៊ិកត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរបច្ចេកវិទ្យាស្នូល ដើម្បីរួមចំណែកពន្លឿនការកម្ចាត់សារធាតុគីមីពុល Dioxin នៅវៀតណាម។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្ស៊ិកបន្ថែមទៀតលើវិស័យដែលបែលហ្ស៊ិកមានប្រៀបខ្លាំងនិង វៀតណាមមានតម្រូវការដូចជា កសិកម្ម សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍បៃតង ការផ្លាស់ប្តូរថាមពល ... លើសពីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនមានសារៈសំខាន់ខ្លាំងណាស់។ លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមិនត្រឹមតែនៅកម្រិតទ្វេភាគីទេ។ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងនៅអង្គការសហប្រជាជាតិ ជាពិសេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រទេសទាំងពីរជាសមាជិក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា
ទីក្រុងហូជីមិញពង្រឹងការតភ្ជាប់ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍វប្បធម៌របស់វៀតណាម