Trending now

រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងសហគ្រាសនៃ ប្រទេសទាំងពីរ

17:54 | 21/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ។

ប្រធានរដ្ឋសភាវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចំនួន ៣០០ នាក់នៅខេត្ត Dak Lak ប្រធានរដ្ឋសភាវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចំនួន ៣០០ នាក់នៅខេត្ត Dak Lak
ខួបលើក ៧៨ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង៖រដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២៤)៖ តំណាងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ខួបលើក ៧៨ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង៖រដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២៤)៖ តំណាងនៃផែនមហាសាមគ្គីជនជាតិទាំងមូល
ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន
ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

នាព្រឹកថ្ងៃទី២០ ខែមីនា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (USABC) រួម មានប្រតិភូជាង ៩០ នាក់តំណាងឱ្យបណ្ដាសហគ្រាសក្នុងវិស័យដូចជា៖ បច្ចេកវិទ្យា; ទូរគមនាគមន៍ដឹកជញ្ជូន រថយន្ត; ថាមពល; សុខាភិបាល; សេវាកម្មហិរញ្ញវត្ថុ; កសិកម្ម; មូលនិធិវិនិយោគ; ឡូជីស្ទីក សណ្ឋាគារ ការផលិត និងគ្រឿងសំអាង។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ USABC មកកាន់វៀតណាម បន្ទាប់ ពីវៀតណាម-អាមេរិកបានលើកកំពស់ទំនាក់ទំនងឡើងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយសង្កត់ធ្ងន់ថា ក្របខ័ណ្ឌថ្មីនេះនឹងបង្កើតបរិយាកាស និងកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិ យោគ ជាមួយនឹងចក្ខុវិស័យវែងជាង មាត្រដ្ឋានធំជាង ការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាល អាមេរិកក្នុងការពិចារណាទទួលស្គាល់នូវយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតបរិយាកាស ផ្លូវច្បាប់ដ៏អំណោយផល និងផ្ទៀងស្តាប់មតិរបស់សហគ្រាសអាមេរិក។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖

“រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងសហគ្រាសនៃ ប្រទេសទាំងពីរ; ខិតខំបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយអំណោយផល ស្ថិរភាព និងតម្លាភាព ដើម្បីឲ្យសហគ្រាសបរទេស រួមទាំងសហគ្រាសសហរដ្ឋ អាមេរិកបន្តដំណើរការ ពង្រីកមាត្រដ្ឋាននិងអភិវឌ្ឍន៍យ៉ាងយូរអង្វែងនៅវៀតណាម ជាពិសេសក្នុងវិស័យដែលអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ រដ្ឋសភាបាននិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងបំណង ប្រាថ្នារបស់សហគមន៍ធុរកិច្ច រួមទាំងសហគ្រាសអាមេរិកទាក់ទងនឹងគោលនយោ បាយ និងច្បាប់របស់វៀតណាម”។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានឆ្លើយតប យ៉ាងល្អិតល្អន់ចំពោះក្រុមបញ្ហានីមួយៗ និងមតិនីមួយៗរបស់គណៈប្រតិភូ USABC ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ