Trending now

វៀតណាមមានបំណងចង់ទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្ម semiconductor

17:46 | 21/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី២០ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Karthik Rammohan អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Lam Research (អាមេរិក) និងតំណាងក្រុមហ៊ុន Seojin (កូរ៉េខាងត្បូង) ដែលជាក្រុមហ៊ុនវិនិយោគផលិតឈីប semiconductor ចំនួន២នៅវៀតណាម។

ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅវៀតណាម ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅវៀតណាម
Nikkei៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor Nikkei៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor
លោក Pham Minh Chinh បានទទួលជួបលោក Karthik Rammohan អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Lam Research (អាមេរិក) និងតំណាងក្រុមហ៊ុន Seojin (កូរ៉េខាងត្បូង) ដែលជាក្រុមហ៊ុនវិនិយោគផលិតឈីប semiconductor ចំនួន២នៅវៀតណាម។
លោក Pham Minh Chinh បានទទួលជួបលោក Karthik Rammohan អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Lam Research (អាមេរិក) និងតំណាងក្រុមហ៊ុន Seojin (កូរ៉េខាងត្បូង) ដែលជាក្រុមហ៊ុនវិនិយោគផលិតឈីប semiconductor ចំនួន២នៅវៀតណាម។

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់។ វៀតណាមមានបំណងចង់ទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់ ជាពិសេសពីសហគ្រាសឈានមុខគេដូច Lam Research ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្ម semiconductor។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិនចូលរួមក្នុងវិស័យនេះជាមួយនឹងយន្តការ គោលនយោបាយ និងអនុគ្រោះជាក់លាក់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ក៏ដូចជាជំរុញខ្លាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ស៊ីសង្វាក់គ្នាផងដែរ។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា វៀតណាមកំពុងបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិស្វករចំនួនពី ៥ ដល់ ១០ម៉ឺននាក់សម្រាប់ឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានឹងតម្រូវការធនធានមនុស្សសម្រាប់សហគ្រាសនានា។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុនទាំងពីរ ក្រៅពីការវិនិយោគ និងផលិតកម្ម គួរតែផ្តោតទៅលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី semiconductor នៅវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់ប្រភពធនធានអន្តរជាតិជួយឧបត្ថម្ភវៀតណាមកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា