Trending now

ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅវៀតណាម

18:35 | 29/02/2024

ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

Nikkei៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor Nikkei៖ វៀតណាមទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនក្នុងវិស័យ Semiconductor
តៃវ៉ាន់​ជ្រើសរើសនិស្សិត​បរទេស​ក្នុង​ឧស្សាហកម្ម semiconductor ​ដែលជា​ឱកាស​សម្រាប់​វៀតណាម តៃវ៉ាន់​ជ្រើសរើសនិស្សិត​បរទេស​ក្នុង​ឧស្សាហកម្ម semiconductor ​ដែលជា​ឱកាស​សម្រាប់​វៀតណាម
ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅវៀតណាម
ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅវៀតណាម

Besi -ក្រុមហ៊ុនមានឯកទេសផ្គត់ផ្គង់គ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបរបស់ហូឡង់ នាថ្ងៃទី ២៨ កុម្ភៈ បានបើកសម្ពោធរោងចក្រដែលមានទំហំ ២ ០០០ ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគជិត ៥ លានដុល្លារអាមេរិកដំណាក់កាលទី ១ នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ។ នេះគឺជាសហគ្រាស ដែលមានឯកទេសផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបដើមដំបូង ដែលមកបណ្តាក់ទុននៅវៀតណាម។ ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

លោក Henk Jan Jonge Poerink អគ្គនាយករងក្រុមហ៊ុន Besi សកលបានឲ្យដឹងថា ក្នុងផែនការវិនិយោគគម្រោងនឹងផ្តល់ការងារធ្វើជូនពលករវៀតណាមរាប់ពាន់នាក់ ហើយក្លាយទៅជាដៃគូ និងអ្នកផ្គត់ផ្គង់គ្រឿងម៉ាស៊ីនវេចខ្ចប់បន្ទះឈីបទៅកាន់ទីផ្សារ ជួយលើកកំពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ក្នុងប្រទេស។ Besi ប្តេជ្ញារួមដំណើរជាមួយសហគ្រាស ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី semiconductor និងការបម្លាស់ទីបច្ចេកវិទ្យាបរទេសមកកាន់វៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)