ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមីនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak (តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម) បានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនខេត្ត Dak Lak និងសម្ព័ន្ធយុវជនខេត្ត Binh Duong រៀបចំកម្មវិធី "ខែមីនានៅតំបន់ព្រំដែន" ឆ្នាំ ២០២៤ នៅប៉ុស្តិ៍ការពារព្រំដែន Se Re Pok (កងទ័ពការពារព្រំដែនខេត្ត Dak Lak)។
![]() |
![]() |
![]() |
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន» |
ក្នុងក្របខណ្ឌនៃកម្មវិធី សមាជិកសម្ព័ន្ធយុវជន និងយុវជនបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាក់ស្តែងជាច្រើនដូចជា៖ អុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន; ទស្សនា និងស្វែងយល់អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃសាឡាងឆ្លងកាត់ទន្លេ Se Re Pok; ទស្សនា និងស្តាប់ការណែនាំអំពីប្រវត្តិសាស្ត្របង្គោលព្រំដែនលេខ ៤៥; ដាំដើមឈើ ផ្តល់អំណោយជូនយុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Se Re Pok, Yok M’bre, Yok Don ដែលជួបការលំបាក់។ល។
លោកវរសេនីយ៍ឯកបម្រុង Ro Lan Ngan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានឲ្យដឹងថា៖ សកម្មភាព "ខែមីនានៅតំបន់ព្រំដែន" សំដៅបង្កើតចលនា “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ដែលបំផុសដោយមជ្ឈិមសម្ព័ន្ធយុវជនវៀតណាមចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនាជារៀងរាល់ឆ្នាំ។ សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជនអំពីភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។ អាស្រ័យហេតុនេះ ជួយយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់អំពីប្រពៃណី ស្នេហាជាតិ មោទនភាពជាតិ ទំនួលខុសត្រូវចំពោះសហគមន៍ និងភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
មតិពីមិត្តអ្នកអាន