Trending now

វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌល ស្តីពីការចែករំលែកព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធប្រឆាំងនឹងនា

18:00 | 29/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រវៀតណាម បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌល ស្តីពីការចែករំលែកព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធប្រឆាំងនឹងនាវានៅអាស៊ី (ReCAAP ISC) លើកទី១៨ ដែលប្រារព្ធឡើងនៅប្រទេសសិង្ហបុរី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៤ ត្រូវតែជាសមូហភាពដ៏សាមគ្គីនិងរឹងមាំយ៉ាងពិតប្រាកដ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៤ ត្រូវតែជាសមូហភាពដ៏សាមគ្គីនិងរឹងមាំយ៉ាងពិតប្រាកដ
វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌល ស្តីពីការចែករំលែកព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធប្រឆាំងនឹងនា
វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌល ស្តីពីការចែករំលែកព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធប្រឆាំងនឹងនាវានៅអាស៊ី

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ និងមន្ត្រីមកពីប្រទេសសមាជិកចំនួន ២១ រួមជាមួយប្រតិភូពីអង្គការដែនសមុទ្រ សមាគមដឹកជញ្ជូនតាមសមុទ្រ វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ និងតំបន់ចំនួន ១០។

កិច្ចប្រជុំបានវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តរបស់ ReCAAP ISC ក្នុងឆ្នាំសារពើពន្ធ ២០២៣ កំណត់ផែនការប្រតិបត្តិការសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ និងឆ្នាំបន្ទាប់។ កិច្ចប្រជុំបានអនុម័ត្តលើលទ្ធផលជ្រើសតាំងប្រធាន និងអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិសម្រាប់អាណត្តិថ្មី និងអំពាវនាវបេក្ខភាពសម្រាប់តំណែងនាយកប្រតិបត្តិទី ៧ នៃ ReCAAP ISC។ កិច្ចប្រជុំក៏បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ ReCAAP ISC ក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិជាមួយភាគីពាក់ព័ន្ធនានា។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រមកពីប្រទេសហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ផ្លាស់ប្តូរ និងចែករំលែកព័ត៌មានក៏ដូចជាឯកភាពគ្នាខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងការពារបរិស្ថានសមុទ្រ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា