Trending now
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម៖

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៤ ត្រូវតែជាសមូហភាពដ៏សាមគ្គីនិងរឹងមាំយ៉ាងពិតប្រាកដ

15:00 | 14/03/2024

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការកសាងគណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវធានាសមូហភាពមួយដែលពិតជាសាមគ្គីគ្នា ស្អាតស្អំ រឹងមាំ មានឯកភាពខ្ពស់ក្នុងឆន្ទៈនិងសកម្មភាព មានឬទ្ធានុភាពនយោបាយ រឹងមាំ មានលក្ខណៈសម្បត្តិសីលធម៌ស្អាតស្អំ ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម។

វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក
ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅសម័យប្រជុំ។
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅសម័យប្រជុំ។

នាព្រឹកថ្ងៃទី ១៣ មីនា ក្នុងសម័យប្រជុំលើកទី១ នៃអនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១៤ ដើម្បីផ្តល់យោបល់លើបញ្ហាមួយ ចំនួនដែលត្រូវការការយកចិត្តទុកដាក់ពិសេសក្នុងការងារត្រៀមរៀបចំកម្មាភិបាល របស់បក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា មិនថាក្នុងដំណាក់កាលណា វិស័យណា ឬ មូលដ្ឋានណាទេ ក៏កម្មាភិបាលដើរតួនាទីគន្លឹះជានិច្ច។ ដូច្នេះ ការងារកម្មាភិបាលមិន ត្រឹមតែជាជំហានដ៏សំខាន់ក្នុងការងារកសាងបក្សប៉ុណ្ណោះទេ ថែមទាំងជាកត្តាគន្លឹះក្នុង សកម្មភាពទាំងអស់របស់បក្ស ដែលសម្រេចកំណត់ជោគជ័យឬបរាជ័យ ទាក់ទិននឹងការស្លាប់រស់ របស់បក្ស ជោគវាសនារបស់របប និងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសជាតិទៀតផង។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការកសាងគណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវធានាសមូហភាពមួយដែលពិតជាសាមគ្គីគ្នា ស្អាតស្អំ រឹងមាំ មានឯកភាពខ្ពស់ក្នុងឆន្ទៈនិងសកម្មភាព មានឬទ្ធានុភាពនយោបាយ រឹងមាំ មានលក្ខណៈសម្បត្តិសីលធម៌ស្អាតស្អំ ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម; មានចក្ខុវិស័យយុទ្ធសាស្ត្រ; មានភាពវៃឆ្លាត ការត្រិះរិះប្រកបដោយ ភាពច្នៃប្រឌិត; តំណាងឱ្យបក្សទាំងមូលអំពីស្មារតីប្រយុទ្ធ និងវិន័យ; ផ្សាភ្ជាប់យ៉ាងជិត ស្និទ្ធជាមួយប្រជាជន ប្រមូលផ្តុំបាននូវសាមគ្គីភាព និងឯកភាពក្នុងបក្សទាំងមូល និងប្រជាជនទាំងមូល; មានកិត្យានុភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំ ប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេខាបក្សបានស្នើថា ការងារកម្មាភិបាលសម្រាប់មហាសន្និបាត ត្រូវតែធ្វើឡើងតាមដំណើរការដ៏តឹងរឹង មានលក្ខណៈវិទ្យាសាស្រ្ត និងស៊ីសង្វាក់គ្នា ធានានូវភាពត្រឹមត្រូវ តម្លាភាព និងសត្យានុម័តពិតប្រាកដ ក្នុងការវាយតម្លៃ ការ តែងតាំង និងការជ្រើសរើស; យកស្តង់ដារនៃលក្ខណៈសម្បត្តិខាងនយោបាយ សីលធម៌ របៀបរស់នៅ ប្រសិទ្ធភាពការងារ កិត្យានុភាពបុគ្គល និងគ្រួសារជារង្វាស់ ចម្បង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជនជាតិលោកខាងលិចបីនាក់ជាឯកអគ្គរដ្ឋទូតភាសាវៀតណាម
នៅកណ្តាលពពកពណ៌សនៃ Tua Chua ក្មេងស្រីនេះបានបញ្ឆេះចំណង់ចំណូលចិត្តចំពោះក្តីស្រមៃនៃតែសានទឿយៀតវៀតណាម
នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ