Trending now

វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក

15:00 | 14/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ
វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក
វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក

នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ទើបតែបានចេញព័ត៌មានថា ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា សម្រេចបានជាង ១.៤១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង ការនាំចេញទំនិញរបស់កម្ពុជាមកវៀតណាមសម្រេចបានជាង ៨០១ លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចូលទំនិញពីវៀតណាម ដោយមានតម្លៃជាង ៦១២ លានដុល្លារអាមេរិក។

ជាមួយនឹងតួរលេខខាងលើ វៀតណាមមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុណ្ណោះទេ ថែមទាំងជាដៃគូពាណិជ្ជកម្មធំទីពីរលើពិភពលោករបស់កម្ពុជា បន្ទាប់ពីប្រទេសចិន។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដោយចាត់ទុកថា ប្រការនេះគឺចាំបាច់និងមានអត្ថន័យបំផុត ជាពិសេសនៅក្នុងគ្រាដែលមានបញ្ហាប្រឈមផ្នែកនយោបាយ និងសេដ្ឋកិច្ចលើទូទាំងពិភពលោក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ជាមួយនឹងភូមិសាស្ត្រជិតគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាល និងវិស័យឯកជន ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា