Trending now

ក្រុមហ៊ុន Viettel សហប្រតិបត្តិការជាមួយ Intel ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

17:58 | 11/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

ការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិព្រមៗគ្នា និងទំនើប ដើម្បីបម្រើដល់រដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល គឺជានិន្នាការ ជាការចាំបាច់របស់ប្រទេសនានាទាំងអស់។ សាជីវកម្មឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) និងសាជីវកម្ម Intel ដែលជាសហគ្រាសបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ផ្នែកមីក្រូ ទើបតែបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតបច្ចេកវិទ្យាទំនើប បម្រើដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសង្គមឌីជីថលនាពេលអនាគត។

មិត្តហ្វូននឹងតែងតែជាស្ពានសម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ មិត្តហ្វូននឹងតែងតែជាស្ពានសម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ក្រុមហ៊ុន Viettel Cambodia (Metfone) ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ក្រុមហ៊ុន Viettel Cambodia (Metfone) ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា
Viettel និង Intel ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ
Viettel និង Intel ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ Viettel និង Intel នឹងបង្កើតគំនិត ធ្វើតេស្តជាក់ស្តែង និងអនុវត្តសេវាកម្មពាណិជ្ជកម្មសម្រាប់ខ្សែផលិតផល និងដំណោះស្រាយក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ៥G ឧបករណ៍ឆ្លាតវៃ វេទិកាកុំព្យូទ័រ និងមជ្ឈមណ្ឌលទិន្នន័យ (data center)។ Intel នឹងរួមដំណើរជាមួយ Viettel បង្កើនប្រសិទ្ធភាពការងារ និងផ្តល់ឱ្យ Viettel នូវសិទ្ធិប្រើប្រាស់ Hardware/Software ដែលទើបបង្កើតថ្មីរបស់ Intel ក្នុងអំឡុងពេលដំណើរការកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ វិស័យជាក់លាក់ចំនួន ៤ ដែលភាគីទាំងពីរនឹងដាក់ពង្រាយរួមមាន៖ ការស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេកវិទ្យា និងដំណោះស្រាយ AI និង ៥G; ការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតឧបករណ៍ឆ្លាតវៃ និងវេទិកាកុំព្យូទ័រ; គំនិតផ្តួចផ្តើមដើម្បីដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យដ៏ល្អប្រសើរជាពិសេសសម្រាប់ AI និង ៥G; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់លើបច្ចេកវិទ្យា និងការបណ្តុះបណ្តាល ការអភិវឌ្ឍប្រព័ន្ធអេកូរួម និងការចូលកាន់ទីផ្សារថ្មី។ ទាំងនេះគឺជាវេទិកាបច្ចេកវិទ្យាដ៏សំខាន់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលជួយភាគីទាំងពីរឱ្យត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់សង្គមឌីជីថល។

លោក Dan Rodriguez អនុប្រធាន និងជាអគ្គនាយកនៃវេទិកាប្រព័ន្ធបណ្តាញ សាជីវកម្ម Intel បានចែករំលែកថា “Viettel សម្រេចបានសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យក្នុងការលើកកម្ពស់ប្រព័ន្ធបណ្តាញចូលប្រើវិទ្យុបើកចំហ (O-RAN) និងក្នុងការអភិវឌ្ឍ ៥G SA core (៥G ឯករាជ្យ មិនអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ៤G LTE)។ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង Viettel និង Intel នឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម”។

បច្ចុប្បន្ន Viettel គឺជាសហគ្រាសទូរគមនាគមន៍-ឧស្សាហកម្ម-បច្ចេកវិទ្យាលេខមួយនៅវៀតណាម និងជាសហគ្រាសមួយក្នុងចំណោមសហគ្រាសដែលមានប្រាក់ចំណូល ប្រាក់ចំណេញ ការបង់ពន្ធ និងវិភាគទានច្រើនបំផុតក្នុងថវិកាជាតិនៅក្នុងប្រទេស។ ប្រតិបត្តិការរបស់ Viettel បានហួសពីទឹកដីជាតិ ដោយក្លាយជាម៉ាកយីហោពិភពលោកដ៏មានតម្លៃបំផុតមួយ ដោយមានបុគ្គលិកជាង ៥៥,000 នាក់ បានចូលរួមក្នុងសកម្មភាពធ្វើអាជីវកម្មនៅក្នុងប្រទេសចំនួន ១១ នៅលើទ្វីបចំនួន ៣។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី Viettel កំណត់បេសកកម្មរបស់ខ្លួនថាជា “អ្នកត្រួសត្រាយ និងគន្លឹះក្នុងការបង្កើតសង្គមឌីជីថល” ដោយមានគោលដៅអនុវត្តសមិទ្ធិផលនៃបរិវត្តកម្ម ដើម្បីជួយឱ្យជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ Intel គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅលើពិភពលោក ដែលមានឯកទេសផលិតផលិតផល និងសេវាកម្មទាក់ទងនឹងមីក្រូដំណើរការ អង្គចងចាំ និងវេទិកាឌីជីថល។ ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំ Intel បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន។

Intel ក៏ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អង្គភាពអាជីវកម្ម និងអង្គការជុំវិញពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ