Trending now

ក្រុមហ៊ុន Viettel Cambodia (Metfone) ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

11:00 | 29/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៧ ខែមករា នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia (Metfone) បាជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ចំនួន ១,០៧៥ នាក់ តាមរយៈកម្មវិធី “និទាឃរដូវសុខសាន្តត្រាណ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ” ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា។

រួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា រួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Metfone គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Metfone
ក្រុមហ៊ុន Viettel Cambodia (Metfone) ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា
ក្រុមហ៊ុន Viettel Cambodia (Metfone) ជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Cao Manh Duc បានឲ្យដឹងថា ក្រុមហ៊ុនជូនអំណោយក្នុងបំណងជួយប្រជាជនឲ្យមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយពេញលេញ និងកក់ក្តៅ។

លោក Cao Manh Duc បានចែករំលែកថា ក្រុមហ៊ុនសង្ឃឹមថាសហគមន៍ប្រជាជនដើមកំណើតវៀតណាម មានសុខភាពល្អ សាមគ្គី និងខិតខំធ្វើការ សិក្សា ដើម្បីមានជីវភាពរស់នៅកាន់តែសម្បូរណ៍ធូរធារ ក្លាយជាសហគមន៍រឹងមាំ រួមចំណែកកសាងសង្គមនៅមូលដ្ឋាន ពូនជ្រំសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

យោងតាមគណៈកម្មាធិការរៀបចំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ក្រុមហ៊ុនបានជូនអំណោយជាង ១ ពាន់ចំណែកដល់ប្រជាជនដើមកំណើតវៀតណាម និងគ្រួសារកម្ពុជាមួយចំនួនដែលមានស្ថានភាពលំបាកក្នុងខេត្ត-ក្រុងទាំង៩ ជាពិសេស យកចិត្តទុកដាក់ដល់គ្រួសារដែលរស់នៅក្នុងតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

អំណោយក៏ត្រូវបានក្រុមហ៊ុន ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងសាខាសមាគមខ្មែរ-វៀតណាម ជូនដល់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម