Trending now

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន Metfone

09:00 | 26/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៤ ខែតុលា នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vu Hai San អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទៅសួរសុខទុក្ខ និងធ្វើការនៅក្រុមហ៊ុន Viettel ប្រចាំនៅកម្ពុជា (Metfone)។

សកម្មភាពដ៏មានអត្ថន័យរបស់សាខា METFONE ខេត្តតាកែវ សកម្មភាពដ៏មានអត្ថន័យរបស់សាខា METFONE ខេត្តតាកែវ
Metfone ប្រកាសដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន ជូនវិទ្យាល័យចំនួន១៥០ Metfone ប្រកាសដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន ជូនវិទ្យាល័យចំនួន១៥០
លោកឧត្តមសេនីយ៍ឯក Vu Hai San ប្រគល់អំណោយជូនថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ប្រចាំនៅកម្ពុជា
លោកឧត្តមសេនីយ៍ឯក Vu Hai San ប្រគល់អំណោយជូនថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ប្រចាំនៅកម្ពុជា

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Vu Hai San បានកោតសរសើរចំពោះសមិទ្ធផលរបស់សម្ព័ន្ធឧស្សាហកម្ម -ទូរគមនាគមន៍កងទ័ព (Viettel) ក្នុងសកម្មភាពវិនិយោគនៅកម្ពុជា ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ និងដើរតួនាទីជាស្ពានតភ្ជាប់ និងជួយធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក Vu Hai San បានស្នើថា នាពេលខាងមុខ Viettel ដឹកនាំក្រុមហ៊ុន Viettel ប្រចាំនៅកម្ពុជា ក្នុងការវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ដើម្បីមានផែនការផលិតកម្ម និងធ្វើអាជីវកម្មសមស្រប យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មាភិបាល និងនិយោជិត។ ទន្ទឹមនឹងនោះ ផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាកម្មឌីជីថល... ដើម្បីបង្កើតសង្គមឌីជីថលនៅកម្ពុជា រួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vu Hai San បានទៅអុជធូប និងដាក់កម្រង​ផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីជាកងទ័ពស្ម័គ្រចិត្តវៀតណាមបានពលីជីវិតនៅប្រទេសកម្ពុជាក្នុង​សម័យ​សង្គ្រាម​៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម