Trending now

សកម្មភាពដ៏មានអត្ថន័យរបស់សាខា METFONE ខេត្តតាកែវ

10:54 | 14/12/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនទូរគមនាគមន៍ Metfone តែងតែសម្របសម្រួលជាមួយទីភ្នាក់ងារតំណាងវៀតណាម ដើម្បីអនុវត្តសកម្មភាពសុខុមាលភាពសង្គមដ៏មានអត្ថន័យជាច្រើននៅកម្ពុជា។

ក្រុមហ៊ុន Dai-iChi ចាប់ដៃ​ជាមួយ Metfone ​ក្នុង​ការផ្តល់​សេវា​ធានារ៉ាប់រង​ឌីជីថល​ដល់​អតិថិជន ក្រុមហ៊ុន Dai-iChi ចាប់ដៃ​ជាមួយ Metfone ​ក្នុង​ការផ្តល់​សេវា​ធានារ៉ាប់រង​ឌីជីថល​ដល់​អតិថិជន
ក្រុមហ៊ុន Metfone ផ្ដល់ការអប់រំដល់មហាជន ក្រុមហ៊ុន Metfone ផ្ដល់ការអប់រំដល់មហាជន
សកម្មភាពដ៏មានអត្ថន័យរបស់សាខា METFONE ខេត្តតាកែវ
ក្រុមហ៊ុនទូរគមនាគមន៍ Metfone តែងតែសម្របសម្រួលជាមួយទីភ្នាក់ងារតំណាងវៀតណាម ដើម្បីអនុវត្តសកម្មភាពសុខុមាលភាពសង្គមដ៏មានអត្ថន័យជាច្រើននៅកម្ពុជា។

ឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការប្រតិបត្តិសមាគមខ្មែរ-វៀតណាម ខេត្តតាកែវ បានស្នើរស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក Phan Hong Phuc នាយកសាខាមិត្តហ្វូន ខេត្តតាកែវ បានជូនកាតាបចំនួន ៤៥ និងកង់ ០១ គ្រឿង ដល់ គណៈកម្មាការប្រតិបត្តិសមាគមខ្មែរ-វៀតណាម ខេត្តតាកែវ ដើម្បីផ្តល់ជូនសិស្សានុសិស្សជួបការលំបាកនៅក្នុងខេត្ត។

លោក Dang Van Nam ប្រធានសមាគមខ្មែរ-វៀតណាម ខេត្តតាកែវ និងលោក Doan Van Hau អនុប្រធានសមាគម បានទទួលអំណោយខាងលើ ក្នុងនាមក្រុមប្រឹក្សាប្រតិបត្តិ។ នេះជាកាដូដ៏មានអត្ថន័យណាស់សម្រាប់សិស្សានុសិស្សក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ និងត្រូវចំពេលដែលពួកគេទើបតែបានចូលរៀន បន្ទាប់ពីប្រទេសកម្ពុជាវិលទៅរកគន្លងប្រក្រតីភាពថ្មី។

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឆ្លើយតបជាវិជ្ជមានខាងលើរបស់លោកនាយក Phan Hong Phuc និងសាខាមិត្តហ្វូនទាំងមូលក្នុងខេត្តតាកែវ។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ អគ្គកុងស៊ុលបានជូនពរដល់ក្រុមការងារមិត្តហ្វូននិយាយរួម និងសាខាខេត្តតាកែវ ជាពិសេស តែងតែមានសុខភាពល្អ សុភមង្គល ទទួលបានប្រាក់ចំណូលខ្ពស់ និងបន្តរួមដំណើរជាមួយទីភ្នាក់ងារតំណាងវៀតណាម ដើម្បីអភិវឌ្ឍសកម្មភាពដ៏មានអត្ថន័យក្នុង នាពេលខាងមុខ៕

ហេង វុធ្ធី

Consulate General of Viet Nam in Preah Sihanouk Province

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម